លោក កែវ ស៊ី​ផាន និង​លោក ងិន ធី​រ៉ូ ប្រើប្រាស់​តួនាទី​ជា​ក្រុមប្រឹក្សា​សង្កាត់ និង ចៅសង្កាត់រង​ទី​១ សង្កាត់​ព្រែកប្រា បង្ក​ព្យុះភ្លៀង​ក្នុង​មូលដ្ឋាន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន​សេចក្តីរាយការណ៍​មក​ថា លោក កែវ ស៊ី​ផាន ក្រុមប្រឹក្សា​សង្កាត់ និង​លោក ងិន ធី​រ៉ូ ចៅសង្កាត់រង​ទី​១ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួនកៀប​ជំរិត កោស​កៀរ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ​ជុំវិញ​បញ្ហា​ទាំងអស់នេះ​ប្រជាពលរដ្ឋ​យល់ថា ទង្វើ​ដ៏​មិន​ត្រឹមត្រូវ ពុករលួយ កៀបសង្កត់​ប្រជាពលរដ្ឋ គឺ​ដើម្បី​ជា​ប្រយោជន៍​ខ្លួនឯង ឬក៏​អាចជា​ប្រយោជន៍​ណាមួយ​សម្រាប់​លោក​ចៅសង្កាត់ ឬ​លោក​អភិបាលខណ្ឌ គ្មាន​វិធានការ​ទប់ស្កាត់ កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​អង្គភាព ឬ​មន្ដ្រី​ថ្នាក់ក្រោម​នោះ​។​

04-12-2013

​សូមបញ្ជាក់ថា លោក កែវ ស៊ី​ផាន ក្រុមប្រឹក្សា​សង្កាត់​ទទួលបន្ទុក​ជាម​ន្ដ្រី​យុត្ដិធម៌​តែងតែ​កោស​រួស​ពី ប្រជាពលរដ្ឋ​ដាក់​បណ្ដឹង និង​ដោះស្រាយ​វិវាទ​ផ្សេងៗ​នៅក្នុង​សង្កាត់ ដែល​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ដោះស្រាយ​ជម្លោះ​ក៏​បង្ខំ​ឱ្យ​បង់លុយ​ទាំងសងខាង ជាពិសេស​ករណី​សម្រប​សម្រួលការ​លែងលះ​ប្ដី​ប្រពន្ធ​គឺ​គាត់​មានគំនិត​អាក្រក់ បង្ខំ​ឱ្យ​ភាគី​ទាំងសងខាង​បង់ប្រាក់​ក្នុងនាម​គាត់​ជា​អ្នកសម្របសម្រួល យ៉ាងតិច​ពី​ម្នាក់​៥០​ទៅ​១០០​ដុល្លារ ។ ដោយឡែក​លោក ងិន ធី​រ៉ូ ចៅសង្កាត់រង​ទី​១ សង្កាត់​ព្រែកប្រា​ទទួលបន្ទុក​សំណង់​កំពុងតែ​ដើរតួ​ជា​ចៅសង្កាត់រង​ផង ជា​ជំនាញ​ខាង​ភូមិបាល​ផង ព្រមទាំង​យកឈ្មោះ​ថ្នាក់ដឹកនាំ​ដើរ​យកប្រាក់​ពី​សំណង់​មានច្បាប់​និង​អត់​ច្បាប់ ដែល​ជះ​ឥទ្ធិ​ល​អាក្រក់​ប៉ះពាល់​ទៅនឹង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ចាត់ទុកថា អស់លោក​ទាំង​២​ខាងលើនេះ កំពុង​ប្រឈម​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ឃ្លាតឆ្ងាយ​មនោសញ្ចេតនា ៕

 

Leave a Reply

(*) Required, Your email will not be published