ប្រជាពលរដ្ឋ​សម្តែង​នូវ​ក្តី​ខកចិត្ត​នៅពេល​ប្រព័ន្ធ​ទូរស័ព្ទ​រឹតបន្តឹង​តម្លៃ​សេវា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី ២ ហើយ​ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ឲ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ទាំងអស់ ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា បញ្ឈប់​ការផ្តល់សេវា​ត​ម្លៃ​ប​ន្ថែម​​ទឹកប្រាក់ ឬ​ដូរ​លុយ ដោយ​គិត​តម្លៃ​ច្បាស់លាស់​ជានា​ទី​វិញ​សម្រាប់​ការហៅ​ចេញ ។ បន្ទាប់ពី​ព័ត៌មាន​ដែល​ក្រុមហ៊ុន (Smart) ជម្រាបជូន​អតិថិជន​របស់ខ្លួន​តាំងពី​ព្រហាម​បាន​សរសេរ​ទៀតថា ៖

 

​សេចក្តីប្រកាស អំពី​ការផ្លាស់ប្តូរ​គម្រោង​តម្លៃ​និង​កម្មវិធី​ពិសេស
​ជូន​ចំពោះ​អតិថិជន Smart ជាទី​រាប់អាន​
​នៅ​ថ្ងៃទី​21 ខែវិច្ឆិកា ឆ្នាំ​2013 ទីស្តីការ​គណៈ​រដ្ឋ​ម​ន្រី្ត​បានសម្រេច​ដាក់អោយ​ដំណើការ​នូវ​សេចក្តីប្រកាស​អន្តរក្រសួង​លេខ 232 រវាង​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​កម្ពុ​ជា និង ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។ ក្រុមហ៊ុន​ទូរ​សព្ទ័​ចល័ត​ទាំងអស់​រួមទាំង Smart មិនត្រូវ​បានអនុញ្ញាត​អោយ​គិតលុយ ឬក៏​ផ្តល់​លុយ​បន្ថែម​ដែល​បណ្តាលអោយ​អត្រា​តម្លៃ​តេ​ចេញ​ក្នុង​ប្រព័ន្ធ​តិចជាង​4.5​សេន​/1 នាទី​ទេ​។ ដូចនេះ Smart បានធ្វើការ​ផ្លាស់ប្តូ​រគ​ម្រោ​ង​តម្លៃ​និង​កម្មវិធី​ពិសេស​ចាប់ពី​ថ្ងៃទី​4 ខែធ្នូ ឆ្នាំ​2013 ដូចខាងក្រោម​៖

 

​អត្រា​តម្លៃ​ទាំងអស់​លើកលែងតែ​ឆ្លាត​6
​បញ្ចុះតម្លៃ​10%! តេ​ចេញ​ក្នុង​ប្រព័ន្ធ​ត្រឹមតែ 4.5​សេន​/1​នាទី (​គិតលុយ​ជា​វិនាទី​)​។​

 

អស់ទាស់​!!!
​នាទី​បន្ថែម​ជា​រៀងរាល់ថ្ងៃ​នឹងត្រូវ​បាន​ប្តូរ​ទៅជា 20 សារ​សំរាប់​ក្នុង​ប្រព័ន្ធ + 10MB សម្រាប់​អ៊ិន​ធឺ​ណិ​ត ចំពោះ​ការបញ្ចូល​លុយ​តិចជាង $5 និង 30 សារ​សំរាប់​ក្នុង​ប្រព័ន្ធ + 15MB សំរាប់​អ៊ិន​ធឺ​ណិ​ត ចំពោះ​ការបញ្ចូល​លុយ​ចាប់ពី $5​ឡើងទៅ​។​

 

Smart ល្អ​
​រាល់ពេល​បញ្ចូល​លុយ លោក​អ្នកនឹង​ទទួលបាន 200% បន្ថែម​សំរាប់​ប្រើ​អ៊ិន​ធឺ​ណិ​ត និង​300%​សំរាប់​ផ្ញើ​សារ​ក្នុង​ប្រព័ន្ធ​។​

 

​ឆ្លាត​6
​ត្រឹមតែ​6​សេន​/1​នាទី​សំរាប់​តេ​ទៅគ្រប់​ប្រព័ន្ធ (​គិត​ប្រាក់រាល់​1​នាទី​ម្តង​)​។​

 

Smart​ដូរ​លុយ​
​អតិថិជន​នៅតែ​អាច​បន្ត​រីករាយ​ជាមួយ​កម្មវិធី Smart​ដូរ​លុយ​។ លុយ​ដែល​ដូរ​បាន​អាច​ប្រើ​សម្រាប់​ការផ្ញើ​សារ​ក្នុង​ប្រព័ន្ធ និង ប្រើ​អ៊ិន​ធឺ​ណិ​ត​ធម្មតា​។​

 

​តេ​អស់​ស្ទះ
​សេវា​នេះ​នឹងត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​។ លេខ​កូដ​សំរាប់​ប្រើប្រាស់ ត្រូវបាន​ផ្អាក​។​
We seek your understanding and continuous support. Please rest assured that Smart strives to continuously offer most affordable rates and tariffs combined with highly innovative products and services as well as a high quality network.

 

Smart សូម​អរគុណ​ដល់​ការយោគយល់​របស់លោក​អ្នក​ចំពោះ​ការផ្លាស់ប្តូរ​នេះ ហើយក៏​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​ជា​រៀង​រហូតមក​។ ក្រុមហ៊ុន​យើងខ្ញុំ​នឹង​ខិតខំ​ដើម្បី​ធ្វើការ​ផ្តល់ជូន នូវ​អត្រា​តម្លៃ​យ៉ាង​ប្រសើរ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ជាមួយនឹង​ផលិតផល​ល្អ​ដែលមាន​គំនិត​ឆ្នៃប្រឌិត​ថ្មីៗ រួមទាំង​គុណភាព​សេវា​ល្អប្រសើរ​ជាង​មុន​។ សូម​អរគុណ​ដែល​បាន​ជ្រើស​យក​Smart

ពី​ក្រុមការងារ Smart

 04-12-2013 (1)

​ក្រោយពេល​ទទួលបាន​នូវ​ព័ត៌មាន​ទាំងនេះ​ប្រជាពលរដ្ឋ ដែលជា​អតិថិ​ន​បាន​ចែករំលែក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មានប្រតិកម្ម​រិះគន់​យ៉ាង​ចំៗ​ចំពោះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ប្រើប្រាស់​គោលនយោបាយ​ចាស់​ដដែលៗ​៕

04-12-2013

 

Leave a Reply

(*) Required, Your email will not be published