បរិយាកាសរ៉ូមែនទិក គឺជាពេលវេលាដ៏ល្អសម្រាប់ដៃគូស្នេហ៍ ដើម្បីស្វែងយល់ពីគុណតម្លៃមួយដែលសិក្សាពីភាពស្និទ្ធស្នាលរវាងគ្នា ។ ដើម្បីអាចសម្រេចបានលោកអ្នក ត្រូវយល់ពីកត្តាទាំងឡាយដែលជួយឲ្យជោគជ័យក្នុងការងារនេះ ។ ខាងក្រោមនេះជាចំណុចដែលជួយឲ្យលោកអ្នកបង្កើតនូវភាពស្និទ្ធស្នាល និងរ៉ូមែនទិក ៖
១-ប្រើទៀនកម្តៅអារម្មណ៍
ត្រូវអុជទៀនពណ៌ស្អាតៗប្រមាណជា ២-៣ ដើម ក្នុងបន្ទប់ដេក វាជួយបង្កើតបរិយាកាសដ៏កក់ ក្តៅ និង ស្រើបស្រាល ព្រមទាំងធ្វើឱ្យបន្ទប់មើលទៅគួរឱ្យចង់រួមដំណេកទៀតផង ។ អណ្តាតភ្លើងពណ៌មាស ដែលរេរាំតាមកម្លាំងខ្យល់ត្រសៀកៗ នឹងជួយជំរុញអារម្មណ៍របស់គូស្នេហ៍ឱ្យពុះកញ្ជ្រោល បានយ៉ាងប្រសើរ ។
២-បន្ថែមក្លិនស្រើបស្រាល ដោយប្រេងក្រអូប
ក្លិនក្រអូបរបស់ប្រេងទៀន មិនគ្រាន់តែជួយបង្កើតភាពរំជួលអារម្មណ៍ដល់បន្ទប់ដេកប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើតបរិយាកាសបន្ទប់ដេកឱ្យមើលទៅចង់រួមមេត្រីទៀត ហើយក្លិនដែលរ៉ូមែនទិកបំផុតនោះគឺក្លិនកុលាប ។
៣-ប្រើក្រណាត់ឡែនធ្វើកម្រាល
ក្រណាត់ប្រភេទនេះជាអត្តសញ្ញាណមួយនៃភាពស្រើបស្រាល ។ ភាពភ្លឺផ្លេករបស់វាជួយភ្ញោចអារម្មណ៍ហួសពីការស្មាន ហើយកត្តាសំខាន់ភាពរអិលរបស់វាបានជួយដាស់អារម្មណ៍ឱ្យស្រើបស្រាលហួសពីបរិយាយនៅពេលយើងដេកពីលើវា ៕