តារា​បង្ហាញ​ម៉ូដ​ហ្វីលីពីន នាង Aiko Baniqued-Moore ត្រូវ​ប្តី​វាយ​ស្លាប់

, , Leave a comment

​ប្រទេស​ហ្វីលីពីន ​៖ តាម​ប្រភពព័ត៌មាន​បរទេសមួយ​ឈ្មោះ ញូ​អ៊ិន​ហ្វូ បាន​ឲ្យ​ដឹងថា ប្តី​ជនជាតិ​អាមេរិក James Edward Mooer របស់​តារា​បង្ហាញ​ម៉ូដ ឲ្យ​ទស្សនា​វ​ដ្តី​បុរស និង​បង្ហាញ​ម៉ូដ​រថយន្ត នាង Aiko Baniqued-Moore កំពុង​ប្រឈមមុខ​ជាមួយនឹង​ច្បាប់ ដោយសារ​លោក បានសម្លាប់​ប្រពន្ធ នៅ​ខុន​ដូ Maketi City របស់​ពួកគេ ។​

04-12-2013 (5)

Jmaes អាយុ ៣២ ឆ្នាំ ត្រូវ​ប៉ូលីស​ចាប់ខ្លួន ពីបទ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​។ បើតាម​សម្តី​សាក្សី ដែល​បានឃើញ​ហេតុការណ៍​បាន​អះអាងថា ពួកគេ​បានឃើញ James ចាប់​ក្បាល​នាង Aiko ជា​ប្រពន្ធ បោក​នឹង​ជញ្ជាំង ហើយ​ថែម​វាយ​នាង​យ៉ាងដំណំ រហូតដល់​នាង​បាត់បង់​ជីវិត​តែម្តង​។​យ៉ាងណាមិញ បន្ទាប់ពី James បង្កហេតុ​កាណ៍ នេះ​រួចហើយ លោក​មិនបាន​រត់​ទៅណា​នោះទេ គឺ​សម្ងំ​នៅក្នុង​ខុន​ដូ រហូតដល់​ប៉ូលីស​មក​ចាប់​តែម្តង​៕

04-12-2013 (4)  04-12-2013 (1) 04-12-2013 (2) 04-12-2013 (3)

 

Leave a Reply

(*) Required, Your email will not be published