ផឹកស៊ី​ក្លែមសម្តី មិន​ចំណេញ​អី បាន​ត្រឹម​ជាប់​ខ្នោះ​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ភាព​ឌឺដង ផ្លែផ្កា បានធ្វើ​ឲ្យ​បុរស​ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​ដៃ ខណៈ​ដែលមាន​ជម្លោះ​ក្នុង​វង់​ផឹកស៊ី ។ ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង ១ និង ៥០ នាទី​រសៀលថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៣ ឋិត​នៅ​ភូមិ​ព្រះ​ស្រុក ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម​។​

 

​ជនសង្ស័យ​មានឈ្មោះ ឈ្មោះ កូយ សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រីឯ​ជនរងគ្រោះ​មានឈ្មោះ មឿ​ន សុ​ភ័​ក្រ ហៅ ផល្លា  ។ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា កាល​វេលា​ខាងលើ​ជនសង្ស័យ​បាន​ផឹកស៊ី​ជាមួយ​មិ​ត្ដ​ភក្ដិ​ក្នុងភូមិ​ព្រះ​ស្រុក​។ ដោយ​ឃើញ​ជនសង្ស័យ​គោះ​កន្ទុយបារី​មិន​ទំនង ជនរងគ្រោះ​បាន​និយាយថា កន្ទុយបារី​តិច​ចូល​ស្រា​ភ្លាមនោះ​ជន សង្ស័យ​ខឹង​ក៏​ឈ្លោះប្រកែក​គ្នា​ឈានដល់​ជនសង្ស័យ​បាន​យក​ដាវ​ដែក​ពី ផ្ទះ​ដេញ​កាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ផ្អើល​រត់​ពេញ​ភូមិ​តែ​សំណាងល្អ ជនរងគ្រោះ​រត់​រួចខ្លួន ។​

03-12-2013

​ក្រោយ​កើត ហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ឈានទៅ​ឃាត់ខ្លួន​បង្ក្រាប​ជនសង្ស័យ​ក្នុងនោះ​កម្លាំង​បាន​ដកហូត ដាវ​ដែក​១ ។ បច្ចុប្បន្ន​ជន​ដៃ ដល់​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​កសាង​សណុំ​រឿង​បញ្ជូនបន្ដ​ទៅ​សាលាដំបូង​ខេត្ដ​ចាត់ការ​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published