លោក ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន ប្រកាន់​ជំហ​ដឹកនាំ​មហា​បាតុកម្ម​ទម្លាក់​លោកស្រី យី​ង​ឡាក់ បើ​ទោះ​តុលាការ​ថៃ​បានចេញ​ដីកាចាប់ខ្លួន​ក៏ដោយ​នោះ​!

, , Leave a comment

​ប្រទេស​ថៃ ៖ មេដឹកនាំ​បាតុករ​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ​លោក ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន នៅតែ​ប្រកាន់​ជំហរ​ចង់​បន្ត​ដឹកនាំ​មហា​បាតុកម្ម​ទម្លាក់​លោកស្រី យី​ង​ឡាក់ ចេញពី​តំណែង បើទោះបីជា​តុលាការ​ព្រហ្មទណ្ឌ​បានចេញ​ដីកា​តាម​ចាប់ខ្លួន​រូបលោក កាលពី​ម្សិលមិញ​ក៏ដោយ​។ តុលាការ​ថៃ​បានចេញ​ដីកាចាប់ខ្លួន​អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​ពីបទ​បង្ក​ការបះបោរ ។ នេះ​បើ​យោងតាម​គេហទំព័រ​ឆា​ណែ​ល​ញូ​អេ​ស៊ា​ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះ​។​

03-12-2013

​ក្រុមបាតុករ​កំពុង​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ចុះ​ចេញពី​តំណែង ដោយ​ពួកគេ​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​របស់​លោកស្រី​គឺ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់បង​ប្រុស គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា ដែល​ត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​ចេញពី​តំណែង​។ ក្នុងពេល​ជួបជុំគ្នា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក ស៊ូ​ថេប បាន​និ​យា​ថា របប​ដឹកនាំ​បច្ចុប្បន្ន កំពុង​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ដើរ​ថយក្រោយ ហើយ​លោក​បាន​ជំរុញ​ឲ្យ​ពួក​បាតុករ​ទាំងអស់​កាន់កា​ប់​ស្ថាប័ន​នគរបាល​។​

thai-protest-4

ពួក​បាតុករ​ថៃ​នៅតែ​បន្តធ្វើ​បាតុកម្ម​នៅថ្ងៃនេះ ក្នុងនោះ រួមមាន​ទាំង​សកម្មភាព​អង្គុយ​ជុំគ្នា​នៅក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល មួយចំនួន ហើយ​ពួកគេ​ក៏មាន​បំណង​ធ្វើ​ព្យុះភ្លៀង​នៅ​បណ្តា​ស្ថាប័ន​សំខាន់ៗ រួមមាន​ទាំង​ការិយាល័យ​នាយករដ្ឋមន្ត្រី​ទៀតផង​។ កាលពី​ម្សិលមិញ ក្រុម​កម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​កាំភ្លើង​បាញ់​គ្រាប់​ជ័រ ដាក់​ហ្វូង​បាតុករ ជាហេតុ​នាំ​ឲ្យ​មាន​មនុស្ស​របួស​១១៩​នាក់​៕

 

Leave a Reply

(*) Required, Your email will not be published