វិធី​ការពារ​ប្រដាប់ភេទ ក្រោយ​បញ្ចប់​កិច្ចការ​លើ​គ្រែ

, , Leave a comment

​ស្ត្រី​ទូទៅ​ក្រោយពី​រួចរាល់​ពី​ការ​រួមភេទ​ជាមួយ​បុរស​ជា​ដៃគូ​តែង​ទទួល​សេចក្តីសុខ និង​ពេញចិត្ត​នូវ​អ្វីដែល​ខ្លួន​បានទទួល ប៉ុន្តែ​យ៉ាងណាក្តី​ក្នុងចំណោម​ស្ត្រី​ទាំងឡាយ​នោះ ក៏មាន​ស្ត្រី​មួយចំនួន​តូច​ទទួលរង​ការឈឺចាប់​ប្រដាប់ភេទ​ដោយសារ​ការរួម​ភេទ​ដែរ ។ ទោះ​វា​មានការ​ឈឺចាប់​តិចតួច​ក្តី ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឱ្យ​ស្ត្រី​ដែល​ជួប​បញ្ហា​នេះ​ទទួលរង​ទណ្ឌកម្ម​មិនតិច​នោះទេ ។​

03-12-2013 (2)

​តើ​មូលហេតុ​អ្វីខ្លះ​ដែល​បង្ក​ឱ្យ​ស្ត្រី​ទទួលរង​ការឈឺចាប់​ត្រង់​ប្រដាប់ភេទ​ក្រោយពេល​រួមភេទ ?
​ប្រដាប់​ភេទបុរស​មាន​សភាព​ដូច​ក្រដាសខាត់​បើ​ជួប​បុរស​ជា​គូជីវិត​បែបនេះ​ស្ត្រី​តែង​ទទួលរង​ការឈឺចាប់​មិនបាច់​បរិយាយ​ឡើយ ។ នៅពេល​កើតមាន​បញ្ហា​បែបនេះ​ស្ត្រី​តែង​មិន​ចង់​រួមភេទ​ហើយ​ពិសេស​អាច​ខ្លាចញញ្ញើត​ថែមទៀត​ផង ។ តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដូចម្តេច ?

 

១-​ធ្វើ​អារម្មណ៍​ត្រេកត្រអាល​
​ពេលខ្លះ​ដោយសារ​ភាព​អន្ទះសា​បានធ្វើឱ្យ​បុរស​មិនបាន​គិតពី​អារម្មណ៍​ស្ត្រី ពោលគឺ​ឱ្យតែ​មានឱកាស​គេ​នឹង​បើកឆាក​ប្រយុទ្ធ​ឥត​ប្រណី​ដៃ​ឡើយ ។ ដូ​ច​នេះ​បើ​ចង់​បំបាត់​បញ្ហា​នេះ​ដំណោះស្រាយ​គឺ ទាល់តែ​ឱ្យ​បុរស​ជា​ដៃគូ​ត្រូវ​ចេះ​បបោសអង្អែល​ឱ្យ​គ្រប់គ្រាន់​ដោយ​ ធ្វើយ៉ាងណា​ឱ្យ​ស្ត្រី​មាន​អារម្មណ៍​ជោក​ជាំ​ជាមុន​ទើប​ពេល​រួមភេទ​មិនកើត​ការ​កកិត ហើយ​មិន​ឈឺចាប់ ។​

 

២-​ត្រូវ​បន្ថែម​ទឹករំអិល​ជា​ជំនួយ​
​ស្ត្រី​ដែល​ទើប​សម្រាលកូន​តែង​ជួប​បញ្ហា​ប្រដាប់ភេទ​ឡើង​ស្ងួត​នៅ​ផ្នែក​ខាងក្នុង​ដោយសារ​ថា អ័រម៉ូន​បាន​ផ្លាស់ប្តូរ ទោះបីថា​ក្នុងអំឡុង​ពេលនេះ​បា​ន​ទ​ទួ​ល​​ការ​បបោសអង្អែល​ពី​ស្វាមី​ច្រើន​កម្រិត ណា​ក្តី​ក៏​មិនមាន​ទឹករំអិល​ចេញមក​ផ្សើម​គ្រប់គ្រាន់​ជួយ​ក្នុងការ​រួមភេទ​ឡើយ ។ ដូចនេះ​វិធី​ដោះស្រាយ​ដែ​ល​មា​ន​​ប្រសិទ្ធភាព​គឺ​ត្រូវ​ប្រើ​ប្រេងរំអិល​ដែល​គេ​លក់​ទូទៅ​នៅតាម​ទីផ្សារ​ជា​ជំនួយ​ទើប​ទទួលផល​ល្អ ។ ទោះបីយ៉ាងណា​អាការ​នេះ​នឹង​ប្រសើរឡើង​នៅ​ពេ​ល​​ស្ត្រី​ជា​ម្តាយ​ផ្តាច់ការ​បំបៅ​ដោះ​កូន ទើប​ទឹករំអិល​នឹងមាន​គ្រប់គ្រាន់​ឡើងវិញ ។​

03-12-2013 (1) 

ការកើត​រមាស់​
​អាការ​កើត​បញ្ហា​ស្កៀប ឬ​រមាស់​នៅត្រង់​ប្រដាប់ភេទ​ដែល​ដំបូង​បំផុត​គឺ​“​រមាស់​” ។ អ្នកខ្លះ​កើត​អាការ​បែបនេះ​អាច​ទ្រាំ​បាន ប៉ុន្តែ​អ្នកខ្លះ​ទៀត​មិនអាច​ទ្រាំ​បានឡើយ​ដែល​ចាំបាច់​ត្រូវ​រត់​ចូល​បន្ទប់ទឹក​អេះ​មួយ​ឈ្នះ​ដៃ​ទើប​បាត់​ទៅវិញ ។ ចំណែក​ការបំបាត់​អាការ​នេះ​ត្រូវ​លាង​ដោយ​ទឹកស្អាត ហើយ​ត្រូវ​ប្រើ​សាប៊ូ​ខ្មៅ PH ប្រភេទ​ខ្សោយ និង​បន្ទាប់ពីនោះ​ត្រូវ​ជូត​ចេញ​ឱ្យ​ស្ងួត​ដោយ​មិនត្រូវ​ទុកឱ្យ​ហប់​សើម​ឡើយ​៕

 

Leave a Reply

(*) Required, Your email will not be published