ភ្លើង​ប្រចណ្ឌ​បានធ្វើ​ឲ្យ​បុរស​ម្នាក់​យក​ទឹក​អាស៊ីដ​ជះ​លើ​ផ្ទៃមុខ​សង្សារ បណ្តាល​ឲ្យ​រលះរ​លូ​យ​គួរ​ឲ្យ​អាសូរ​បំផុត​!

, , Leave a comment

​ប្រទេស​ឥណ្ឌូនេស៊ី ៖ ដោយ​សារភាព​ប្រចណ្ឌ​បានធ្វើ​ឲ្យ​បុរស​ម្នាក់​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ជះ​ទឹក​អាស៊ីត​ទៅលើ​នារី​វ័យក្មេង​ដ៏​ស្រស់​សោភា​ម្នាក់​ឈ្មោះ Lynia Davega ជា​និស្សិត​សាលាBina Nusantara ហើយ Riki បាន​កំពុង​លាក់ខ្លួន​នៅ​ទីនោះ​អស់​រយៈពេល​ប្រហែល​១​ខែ ។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ឈ្មោះ indoboom.com ។​

03-12-2013 (2)

​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន Riki Halim Levin អាយុ ២៣ ឆ្នាំ ដែល​ជនសង្ស័យ​រត់គេចខ្លួន​ម្នាក់​នៅក្នុង​ករណី​វាយប្រហារ​ប្រើ​ទឹក​អាស៊ីត​ជា​​ចុងក្រោយ ត្រូវបាន​បញ្ចប់​ហើយ ។ Riki ត្រូវបាន​ចាប់ខ្លួន ខណៈ​ពួន​សម្ងំ​លាក់ខ្លួន​នៅក្នុង​ផ្ទះ​ពូ​របស់គេ ស្ថិតនៅ​ទីក្រុង Pontianak, West Kalimantan ប្រទេស​ឥណ្ឌូនេស៊ី ។ ទោះបី​ខំព្យាយាម​រត់គេចខ្លួន​ក៏ដោយ តែ​ជនដៃដល់​រូបនេះ នៅតែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាមដាន​ជានិច្ច​នូវ​ព័ត៌មាន​ដែល​ជាប់ទាក់ទង​នឹង​រូបគេ ។ ជាពិសេស​ឪពុកម្តាយ​របស់គេ ជា​អ្នកផ្តល់​ព័ត៌មាន​តែម្តង ។

03-12-2013 (1)

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ស៊ើបអង្កេត Riki បាន​សារភាពថា រូបគេ​បាន​ជះ​ទឹក​អាស៊ីដ ទៅលើ​ផ្ទៃមុខ​អតីត​សង្សា​របស់ខ្លួន ដោយសារតែ​បងប្រុស​របស់​នាង​ធ្វើ​ឲ្យ​រូបគេ​ខកចិត្ត បន្ទាប់ពី​គាត់​តាម​គំរាម​សម្លាប់​រូបគេ​ជារឿយៗ​មក​នោះ ។ Riki បាន​សារភាព​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា វត្ថុ​រាវ​ដែល​រូបគេ​បាន​ជះ​ទៅលើ​ផ្ទៃមុខ​អតីត​សង្សារ​របស់ខ្លួន គឺជា​ទឹក​អាស៊ីដ​អាគុយ ដែល​យក​ចេញពី​ម៉ូតូ​របស់ខ្លួន​ផ្ទាល់ រួច​ចាក់​ចូលក្នុង​ដប ។​

   03-12-2013 (4)

​ក្រោយ​ហេតុការណ៍​បាន​កើតឡើង​ភ្លាមៗ​នោះ Riki បាន​រត់គេចខ្លួន ដោយ​ភ័យខ្លាច​ត្រូវបាន​កាត់ទោស​ដោយ​តុលាការ​ប្រជាជន និង​ទៅសំងំ​លាក់ខ្លួន​នៅផ្ទះ​ពូ​របស់គេ នៅ​ទីក្រុង Pontianak ។ Riki ក៏បាន​អះអាងថា រូបគេ​មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ផ្អែម​ល្អែ​ម​បំផុត ជាមួយ​នាង Lynia Davega ហើយ​ពួកគេ​ទាំងពីរ​នាក់ ក៏បាន​រួមរស់​ជាមួយគ្នា​នៅក្នុង​បន្ទប់​ស្នាក់នៅ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បរិវេណ​សាលា​របស់​នាង ៕

03-12-2013 (3)

 

Leave a Reply

(*) Required, Your email will not be published