ទិដ្ឋ​ភាព​សមុទ្រ​ពីរ​ពណ៌​​​​ ជា​កន្លែង​ទេស​ចរណ៍​​ធម្មជាតិ​

, , Leave a comment

​នៅលើ​ស្ពានថ្ម​នេះ ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​តាម​សមុទ្រ​អាច​រីករាយ​ក្នុងការ​ទស្សនា​មហាសមុទ្រ​ដែលមាន​ពីរ​ពណ៌​។​ Eleuthera​គឺជា​កោះ​មួយ​ដែល​ស្ថិតនៅ​ប្រជុំ​កោះ​នៃ​រមណីយដ្ឋាន​ដ៏​ល្បី​ក្នុងប្រទេស Bahamas​។ វា​គឺជា​ទីតាំង​មួយ​ដែលជា​ទីតាំង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​ធ្វើដំណើរ​កំសាន្ត​ហើយ​វា​ធ្វើ​អ្នក​ទេ​ចរណ៍​មានការ​ស្ងើចសរសើរ​ចំពោះ​ទីនេះ​យ៉ាងខ្លាំង​ព្រោះ​វា​មហាសមុទ្រ​មួយ​ដែលមាន​ពីរ​ពណ៌​ដាច់​ដោយ​ឡែ​ច​ពីគ្នា​។ នៅលើ​កោះ Eleuthera គ្មាន​នរណាម្នាក់​ដែល​អាច​រំលង​ក្នុងការ​ឆ្លងកាត់​ស្ពាន Flass Window Bridge ដែល​ស្ថិតនៅ​កន្លែង​ច​ង្អៀ​ច​បំផុត​នៅលើ​កោះ​។​
 

​ដំបូង​ឡើយ ស្ពាន Glass Window Bridge ជា​ច្រាំង​ថ្ម​ធម្មជាតិ ដែល​មហាសមុទ្រ​បាន​បែប​ចែកជា​ពីរ​ផ្នែក​។ រយៈពេល 40​ឆ្នាំ​នៃ​សតវត្ស​ចុងក្រោយ មាន​ព្យុះ​ធំៗ​ជាច្រើន​បាន​បោកបក់​កាត់ បំផ្លាញ​ស្ពាន​ធម្មជាតិ​នេះ ស្ទើរតែ​ទាំងស្រុង ដូច្នេះ រាជរដ្ឋាភិបាល​បានសម្រេច​ចិត្ត​សាងសង់ ផ្លូវ​ឆ្លាស់គ្នា ភ្ជាប់​ពី​ច្រាំង​សមុទ្រ​ខាងជើង​ទៅខាង​ត្បូង​នៃ​កោះ​នេះ​។ ទោះជា​យ៉ាងណាក៏ដោយ ជា​រៀងរាល់ឆ្នាំ ស្ពាន​នេះ​ត្រូវ​ទទួល​ការជួស​ជួល​ព្រោះ​វា​មាន​បញ្ហា​បណ្តាល​មក​ការ​ទឹកសមុទ្រ​ហូរ​ច្រោះ​។ អ្នក​ដែល​ធ្វើការ​ជួស​ជួល​នៅលើ​ស្ពាន Glass Window Bridge គឺ​ទទួលបាន​នូវ​អារម្មណ៍ សប្បាយ​ចំពោះ​ទេសភាព​ដ៏​ស្រស់ស្អាត និង​មាន​អារម្មណ៍​ភ័យខ្លាច​។​ ទោះជា​នៅលើ​ស្ពាន​នេះ​មាន​សម្លេង​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដែល​ទៅ​កោះ Eleuthera ដោយ​មិន​ឆ្លងកាត់​ស្ពាន​នេះឡើយ​។ ការ​ឈរ​នៅលើ​ស្ពាន​នេះ គឺ​ពិតជា​ទទួលបាន​អារម្មណ៍​រន្ធត់ ៕

7 (1) 7 (2)

 

Leave a Reply

(*) Required, Your email will not be published