មេដឹកនាំ​បាតុករ​ប្រឆាំង​រាជរដ្ឋាភិបាល​ប្តេជ្ញា​បន្ត​ការទាមទារ​ទម្លាក់​លោក​ស្រី​យី​ង​ឡាក់​ចេញពី​តំណែង​

, , Leave a comment

​ប្រទេស​ថៃ ៖ លោក Suthep Taugsuban មេក្លោង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ឲ្យ​ដឹងថា លោក​បាន​ជួបនឹង​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ប៉ុន្តែ នៅ​ប្រកាស​បន្តថា នឹងធ្វើ​បាតុកម្ម បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ប្រទេស​នេះ ។​ AFP បាន​ដកស្រង់​សម្តី​របស់លោក សូ​ថេប អតីត​ឧបនាយករដ្ឋមន្ត្រី ថ្លែង​លើ​ទូរទស្សន៍​ថ្ងៃទី​១ ធ្នូ ថា ខ្ញុំ​បាន​ប្រាប់​អ្នកស្រី យី​ង​ឡាក់ ថា នេះ​ជា​លើកចុងក្រោយ និង​តែ​ម្តងគត់ ដែល​ខ្ញុំ​ជួប​គាត់ រហូត​ដល់ពេល​សិទ្ធិអំណាច ត្រូវបាន​ប្រគល់​ឲ្យ​ពលរដ្ឋ​ថៃ ។ លោក សូ​ថេប អះអាង​បន្តថាៈ ដំណោះស្រាយ​តែ​១​គត់ គឺ​ប្រគល់​អំណាច​ឲ្យ​ពលរដ្ឋ​ថៃ ។ នឹង​ពុំមាន​ការចរចារ ហើយ​ការប្រគល់អំណាច​ឲ្យ​ពលរដ្ឋ ត្រូវ​សម្រេច​ក្នុង​រង្វង់ ២ ថ្ងៃ ។​

 02-12-2013 (1)

​លោក សូ​ថេប បន្តថាៈ អ្នកស្រី យី​ង​ឡាក់ ពុំ​ផ្តល់​ចម្លើយ​ដល់​សំណូមពរ​របស់លោក​បាន ។ យើងខ្ញុំ នឹង​ពុំ​ពេញចិត្ត ចំពោះ​ការរំសាយ​រដ្ឋសភា ឬ ការបោះឆ្នោត​ឆាប់រហ័ស​១​ទេ ។​ ​តាម AFP នោះ​ជំនួប​រវាង​លោក សូ​ថេប និង​អ្នកស្រី យី​ង​ឡាក់ បាន​ប្រព្រឹត្តទៅ​នៅ​ទី​តាង​សម្ងាត់​មួយ ក្រោម​ការ​ពិនិត្យមើលរ​បស់​មន្ត្រី​យោធា​ថៃ តែ​គ​ពុំបាន​ប្រកាស​ពី​ពេលវេលា​នោះទេ ។​

02-12-2013

​មនុស្ស​ប្រមាណ ៣០.០០០ នាក់ បានធ្វើ​បាតុកម្ម ហើយ​សំរុកចូល​បណ្តា​ស្ថាប័ន​របស់​រដ្ឋ នៅ​ថ្ងៃទី​១ ធ្នូ ត្រួតត្រា​ក​ស្ថានីយ៍ទូរទស្សន៍​១ ហើយ​បង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ត្រូវ​ភៀសខ្លួន​បន្ទាន់ ។​ ​ប៉ូលីស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ទឹក​បាញ់ លើ​បាតុករ ។ គិត​មកដល់​ថ្ងៃទី​១ ធ្នូ នេះ មាន​មនុស្ស ៤ នាក់ បាន​ស្លាប់ និង ៥៧ នាក់​ផ្សេងទៀត រងរបួស បន្ទាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលកណ្តាល​ក្រុង បាងកក ។ នេះ​បើតាម AFP ដកស្រង់​ព័ត៌មាន​ពី​មជ្ឈមណ្ឌល​សង្គ្រោះ​ភាពអាសន្ន Erawan នៅ​បាងកក ៕

 

Leave a Reply

(*) Required, Your email will not be published