សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ ករណី ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​ខេត្ដ​បាត់ដំបង  ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ខណៈដែល​រូបគេ​កំពុង​ធ្វើ​សកម្មភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

 

​ប្រភព​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា បុរស​ដែលជា​ជនសង្ស័យ​មានឈ្មោះ ម៉ា ភូ​អានន្ទ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ ដំបង ។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​រកឃើញ និង​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​ថង់​តូច​មាន​ទម្ងន់​១,៦១​ក្រាម​ទូរស័ព្ទ ដៃ​២ គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ។​

02-12-2013

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចំណាត់​ការបន្តរ​៕

 

Leave a Reply

(*) Required, Your email will not be published