បុរស​ពីងពាង​សញ្ជាតិ​អូស្ត្រាលី​បង្ហាញ​ស្នាដៃ​ឡើង​ជញ្ជាំង​អគារ​កម្ពស់ ២៦៨ ម៉ែត្រ​នៅ​ចិន (video inside)

, , Leave a comment

​ប្រទេស​ចិន ៖ Michael Kemeter គឺ​អត្ត​ព​លិ​ក​ដ៏​អស្ចារ្យ​ម្នាក់​មកពី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​អាទិត្យ​ម្សិលមិញ​នេះ បានសម្រេច​បាន​ស្នាដៃ​យ៉ាង​ជោ​គ​ជ័​យក្នុងការ​វារ​ឡើង​ជញ្ជាំង​អគារ​ដ៏​ខ្ពស់បំផុត​មួយ នៅក្នុង​រដ្ឋធានី Changsha ខេត្ត Hunan ភាគ​កណ្តាល​នៃ​ប្រទេស​ចិន ។ Kemter បាន​វារ​ឡើង​តាម​ជ​ញ្ជាំ​ង​​កញ្ចក់​ខាងក្រៅ នៃ​អគារ​ការិយាល័យ​កម្ពស់ ២៦៨ ម៉ែត្រ ដែល​ត្រូវបាន​ហៅថា​ជា North Star Times Square ដោយ​គ្មាន​ជំនួយ​ខ្សែ និង​ឧបករណ៍​ការ​ពារ​​ជីវិត​ណាមួយ​ឡើយ ។ នេះ​បើតាម​ការរៀប​រាប់រប​ស់​គេហទំព័រ​ចិន​ឈ្មោះ games.ifeng.com ។​

​វា​គឺជា​លើក​ទី​១​របស់គាត់​ហើយ​ដែល​បានបង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​នេះ​នៅក្នុង​ប្រទេស​ចិន ។ បន្ទាប់​ធ្វើបាន​ជោគជ័យ​នៃ​ការឡើង​នេះ​គាត់​លោតឆ័ត្រ​ពី​ខា​ង​លើ​​អគារ​នោះមក​ដី​វិញ ។ Kemeter អាយុ ២៤ ឆ្នាំ គឺជា​អ្នក​បំបែក​កំណត់ត្រា​ពិ​ព​ភ​លោក​ខាង​ផ្នែក​កីឡា​ដ៏​អស្ចារ្យ​នេះ ៣ លើក​មកហើយ ។ ក្នុងនោះ គាត់​បាន​ដើរ​នៅលើ​ខ្សែ​តូច​ឆ្លងកាត់​តំបន់​ខ្ពស់បំផុត​នៅ​អូស្ត្រាលី ។ នៅក្នុង​ឆ្នាំ​២០១១ Kemeter បាន​ប្រើ​ដៃ និង​ជើង​ឡើង​ជ្រោះ​កម្ពស់ ១៥២ ម៉ែត្រ ដោយ​ជោគជ័យ នៅក្នុង​ឧ​ស្យា​ន​ជាតិ Verdon ក្នុងប្រទេស​បារាំង ៕

02-dec-2013 (1) 02-dec-2013 (2) 02-dec-2013 (3) 02-dec-2013 (4) 02-dec-2013 (5)

 

Leave a Reply

(*) Required, Your email will not be published