ចរចា​គ្នា​មិនត្រូវ តាមផ្លូវ​ដុត​រថយន្ត​ចោល​បំបាត់​ព័ស្ដុតាង​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ ខ្មោច​រថយន្ត​មួយ​បាន​ឆេះ​សល់​តែ​គ្រោងឆ្អឹង​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៧៦ ត្រង់ចំណុច​រណ្តៅ​កិន​ថ្ម ក្នុងភូមិ​សាស្ត្រ​ទឹកដី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​បាន​បង្កើតជា​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ឆេះ​នេះ គឺជា​រថយន្ត​របស់​ក្រុម​អ្នករកស៊ី​ឈើ​ប្រណីត​ដែល​គេ​ឲ្យ​រហ័ស​នាម​ថា ក្រុម​ខ្យល់ព្យុះ ហើយ​ការឆេះ​នេះ គឺ​បណ្តាលមកពី​រថយន្ត​នោះ​បើក​លឿន​ពេក​និង​កៀប​ហ្វ្រាំង​បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆេះ​កង់ និង​បន្ត​ទៅដល់​ធុងសាំង ដោយ​អ្នកបើកបរ​មិនអាច​គ្រប់គ្រង​បាន ក៏​ចាកចេញ​ដោយ​ទុក​រថយន្ត​នោះ​ឲ្យ​ឆេះ​ទាំងស្រុង​តែម្តងទៅ​។

02-12-2013

​បើតាម​ប្រភព​មួយទៀត​បាន​និយាយថា ការឆេះ​រថយន្ត​នេះ គឺ​ដោយសារតែ​ម្ចាស់​របស់​វា​ដុតចោល​តែម្តង ព្រោះតែ​សមត្ថកិច្ច​ប្រដេញ​តាម​ប្រកៀក​ពេក។​ ​ទោះជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹងថា ក្រោយពេល​មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ៕

 

Leave a Reply

(*) Required, Your email will not be published