ភាពធាត់​បានធ្វើ​​ឲ្យ​នាង Velvet D’ Amour ក្លាយជា​តារា​ម៉ូ​ឌែ​ល​ទម្ងន់​យក្ស (video inside)

, , Leave a comment

ប្រទេស​បារាំង ៖ ភាពធាត់​មិនមែនជា​ឧបសគ្គ​នៃ​ការសម្តែង​សិល្បៈ​នោះឡើយ អាច​និយាយបានថា ស្ត្រី​តារ​បង្ហាញ​ម៉ូដ Velvet D' Amour គឺជា​កក្តា​លើកទឹកចិត្ត​មួយ ដល់​សុភាពនារី​ទាំងឡាយ ដែល​តែងមាន​អារម្មណ៍​មួហ្មង​នឹង​រាង “​មូល​” របស់ខ្លួន​នោះ ។ ​បើ​យោងតាម​គេហទំព័រ​កម្សាន្ត​របស់​អ​ង់​គ្លេស​​ដាយលីម៉ែលបង្ហាញថា ខណៈពេលដែល​ស្តង់ដារ​របស់​ពិភព​ម៉ូដ ត្រូវមាន​ការច្នៃប្រឌិត ឲ្យ​ស្របទៅនឹង​ការរីកចម្រើន​របស់​ស​ង្គ​ម​នោះ ពុំមែន​តែ​អ្នក “​ត្រូវ​ខ្នាត​” ទើប​ក្លាយជា “​តារា​” នោះទេ សូម្បីតែ​តារា “​សល់​គីឡូ​” ដូចជា​នាង Velvet D' Amour ក៏​ទទួលបាន​នូវ​ជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់ ក្នុង​បុ​ព្វ​ហេ​តុ​នេះដែរ ។​

01-12-2013 (1)

​តារា Velvet D' Amour បច្ចុប្បន្ន មាន​អាយុ ៤៦ ឆ្នាំ ហើយ កើត​នៅ​បុរី​ញូវយ៉ក តែ​បច្ចុប្បន្ន នាង​កំពុងធ្វើការ និង​រស់នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ឯណោះ ។ ទោះបីជា​នាង​មាន ទម្ងន់​ដល់​ទៅ ១៣៦ គ​.​ក្រ កម្ពស់ ១,៧៣ ម៉ែត្រ ក្តី តែ​នាង​ត្រូវបាន​ទស្សនា​វ​ដ្តី​ម៉ូដ​ល្បីៗ មាន​ជា​អា​រិ៍ៈ Vogue អញ្ជើញ​ឲ្យ​ចូលរួម​ថតរូប បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នកឯកទេស​ច្នៃ​ម៉ូដ John Gallianc ឬ Jean Paul Gaultier ។​

​តាមរយៈ Shoot រូបភាព នាង​ចង់​ឲ្យ​ស្ត្រី​ទាំងឡាយ គប្បី​មោទនៈភាព​អំពី​ខ្លួនឯង ទោះបី​ជាមាន​រាងរៅ​ពុំ “​សុ​ក្រិត​” ក៏ដោយចុះ ។​ ​នាង​ឲ្យ​ដឹងថា បំ​ណ​ង​ប្រា​ថ្នា​របស់​នាង​កាលពី​នៅ​វ័យ​សិក្សា នាង​ចង់​ក្លាយជា​អ្នក​ច្នៃ​ម៉ូដ តែ​គ្រានោះ D'Amour ច្រើន​ត្រូវបាន​គេ​ច្រឡំ​ថា ជា​តារា​បង្ហាញ​ម៉ូដ ព្រោះ​មា​ន​មុ​ខ​មា​ត់​​ស្អាតបាត ។ ប៉ុន្តែដោយ​បញ្ហា​ទម្ងន់​ពេលនោះ នាង​ពុំ​សម្រេចបាន​បំណងប្រាថ្នា​នេះ​ទេ ។ បច្ចុប្បន្នក្រៅពី​ប​ង្ហ​ញ​ម៉ូដនាង​នៅ​ជា​អ្នក​ថតរូប និង​អ្ន​ក​និ​ពន្ធ​ទស្សនា​វ​ដ្តី​ម្នាក់​ផងដែរ ៕

 01-12-2013 (2) 01-12-2013 (3) 01-12-2013 (4) 01-12-2013 (5)

 

Leave a Reply

(*) Required, Your email will not be published