លទ្ធិ​ផល​នៃ​កំណែទម្រង់​ស៊ីជម្រៅ បាន​ពញាក់​ស្មារតី​មន្ត្រី​ពុករលួយ​រាប់ម៉ឺន​នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​កំណែទម្រង់​ស៊ីជម្រៅ​យ៉ាងហោចណាស់​មន្ត្រី​ចំនួន ៣ នាក់​ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ទាក់ទិន​ការប្រព្រឹត្តអំពើពុករលួយ ក្នុង​មុខតំណែង ហើយ​បាន​បញ្ជូន​ឲ្យ​តុលាការ ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី ដើម្បី​ជាការ​ព្រមាន ចំពោះ​មន្ត្រី​ពុករលួយ​ជាច្រើន​ទៀត ហើយ​គេ​រំពឹងទុក​ថា ករណី​ប្រាក់​បំណុល រាប់ពាន់​លាន​រៀល ក្នុង​អង្គភាព​អគ្គិសនី ខេត្ត​ព្រះសីហនុ ដែល​គេ​ដឹងថា​លោក គី វុ​ឌ្ឍី ជា​ប្រធាន​ផ្នែក​អាជីវកម្ម ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ មិនគួរ​ត្រូវបាន​លោក ឱម យ៉ិនទៀង មើលរំលង​នោះទេ​។​

 

​អនុប្រធាន​សាខា​ពន្ធដារ ខេត្ត​ព្រះសីហនុ​ម្នាក់​ឈ្មោះ ភី រិ​ទ្ធ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​ម៉ោង​៧ យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​ខេត្ដ​ព្រះសីហនុ រួច បញ្ជូន​មកកាន់ រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ពាក់ព័ន្ធ​បទល្មើស យក​ថ្លៃ​សេវា​ពន្ធដារ លើសពី​ការកំណត់​របស់​រដ្ឋ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន​លោក ភី រិ​ទ្ធ អនុប្រធាន​សាខា​ពន្ធដារ ខេត្ដ​ព្រះសីហនុ​ទៅកាន់ តុលាការ​ខេត្ដ​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​សាកសួរ និង​ចោទប្រកាន់ ទាក់ទង​នឹង​ការយកថ្លៃ​សេវា ពន្ធដារ​លើសពី​ការ កំណត់​របស់​រដ្ឋ​។​

 

​មុន​ការឃាត់ខ្លួន​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឱ្យ​លោក ភី រិ​ទ្ធ បំភ្លឺ​ជុំវិញ​ករណីនេះ ច្រើនសារ​រួចមកហើយ ។ មន្ដ្រីរាជការ​នៅ​ខេត្ដ​ព្រះសីហនុ បាន​បង្ហើ​ឱ្យដឹងថា លោក ភី រិ​ទ្ធ បាន​ឡើង​ធ្វើជា​អនុប្រធាន​សាខា​ពន្ធដា​ខេត្ដ​ព្រះសីហនុ ឡើង​ដុះ​ស្លែ​ទៅហើយ មានទ្រព្យ​សម្បត្ដិ ផ្ទះ​វីឡា​និង​រថយន្ដ​ទំនើបៗ​បើ​យកទៅ​ប្រៀបធៀប ជាមួយ​ប្រាក់​បៀរ​វត្សរ៍​ដ៏​តិចតួច របស់គាត់​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ គឺមាន​តែ​ការ​ប្រ​ព្រឹ​ត្ដ អំពើពុករលួយ ក្នុង​មួយ​តំណែង​នោះឯង ទើប​គាត់​មាន​លុយ និង​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ​បែបនេះ​។​

 

​ដោយឡែក​អង្គភាព ប្រឆាំង​អំពើពុករលួយ ក៏បាន​ចាប់ខ្លួន​មន្ត្រី​អគ្គិសនី ខេត្ត​មណ្ឌល​គី​រី​ចំនួន ២ នាក់ ពាក់ព័ន្ធ​នឹង​ការ ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​ថវិការដ្ឋ​ប្រមាណ ១០ ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ពីបទ​កេងប្រវ័ញ្ច​ថវិកា និង​ក្លែង​ឯកសា​។ ករណីនេះ​អាច មាន​ពាក់ព័ន្ធ ជាមួយ​មន្ត្រី​ជាច្រើន​នាក់​ទៀត ដែល​បម្រើ​ការងារ នៅក្នុង​អង្ក​ភាព​អគ្គិសនី ខេត្តមណ្ឌលគិរី ជាពិសេស​ប្រធាន​រដ្ឋបាល និង​ប្រធាន​អង្ក​ភាព​អគ្គិសនី​ខេត្ត​ចាស់ ដែល​ទើបតែ​ប្តូរ​ទៅធ្វើជា​ប្រធាន​  អគ្គិសនី ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​នេះ​។​

30-11-2013_o

​ជនសង្ស័យ​ជាម​ន្ត្រី​អគ្គិសនី ដែល​តុលា​ការឃុំ​ខ្លូន​មានឈ្មោះ សួត សារឹម ភេទ​ប្រុស មាន​តួនាទី​ជា មន្ត្រី​ផ្នែក​អាជីវកម្ម​មាន​ទីលំនៅ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ឈ្មោះ នី សុពណ៍ ភេទ​ស្រី​មាន​តួនាទី​ជា​បេឡា មាន​ទីលំនៅ​ក្នុង ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ការឃាត់ខ្លួន​មន្ត្រី​អគ្គិសនី​ទាំង ២ រូបនេះ ធ្វើឡើង​ដោយ​សមត្ថកិច្ច មកពី​ស្ថាប័ន​ប្រឆាំង អំពើពុករលួយ ដែល​បាន​រកឃើញថា មានការ​ក្លែងបន្លំ​ឯកសារ និង​កិបកេង​ថវិកា របស់​អគ្គិសនី​កម្ពុជា ជាង ៤០០ លាន​រៀល​៕

 

Leave a Reply

(*) Required, Your email will not be published