ម្ចាស់​គ្លីនិក​វិបុល​សុខ យកលុយ​ទៅ​បិទមាត់​ក្រុមគ្រួសារ​សព ដើម្បី​មិន​ឲ្យ​បែកធ្លាយ​រឿងអាស្រូវ​ដែល​វះកាត់​គ្មាន​បច្ចេក​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​

, , Leave a comment

ក្រុង​ប៉ោយប៉ែត ៖ សាកសព​ស្ដ្រី​ម្នាក់​ត្រូវបាន​គេ​ដឹក​យកទៅ​ដុតចោល​នៅ​ឆ្ងាយ​ពី​ក្រុង​ប៉ោយប៉ែត ក្រោយពី​ស្ដ្រី​រងគ្រោះ​ត្រូវបាន​ម្ចាស់​គ្លីនិក​យីហោ​វិ​បុ​ល​​សុខ​វះកាត់ ទាំង​ប្រថុយប្រថានព្រោះតែ​ចង់បាន​លុយ និង​គ្មាន​បច្ចេកទេស​បណ្ដាលឱ្យ​អ្នកជំងឺ​ស្លាប់​នៅក្នុង​គ្លីនិក​របស់ខ្លួន ។ ករណីនេះ​បានកើត​ឡើ​ង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ តែ​ករណី​ខាងលើនេះ​ត្រូវ​ម្ចាស់​គ្លីនិក​វិបុល​សុខ សម្របសម្រួល​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដឹក​វេច​ខ្ចប់​យកទៅ​បូជា​ឆ្ងាយ​ពី​ក្រុង​ប៉ោយប៉ែត សូម្បីតែ​សមត្ថកិច្ច និង​អាជ្ញាធរ​ខ្លះ​ពុំ បាន​ជ្រាប​ករណីនេះ​ទេ ដើម្បី​បិទបាំង​រឿងហេតុ​ទាំងនេះ ។​

06-11-2013 (2)

​គួរ​បញ្ជាក់ថា គ្លីនិក​វិបុល​សុខ មាន​ទីតាំងនៅ​ទល់មុខ​សណ្ឋាគារ​ប៉ោយប៉ែត ស៊ីត​ធី ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​ប​ន្ទាយ​មា​ន​ជ័យ ។ ស្ដ្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស៊ិន ស៊ីណា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។ ​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ព្យាយាម​លាក់បាំង​ការវះកាត់​បណ្ដាលឱ្យ​ស្ដ្រី​រងគ្រោះ​ស្លាប់​នោះគេ​ពុំ​ដឹងថា ស្ដ្រី​រងគ្រោះ​មាន​ជំងឺ​អ្វី​ទើបបាន​ត្រូវបញ្ជូន មក​វះ​គាត់​នៅ​គ្លីនិក​មួយ​នេះ​ទេ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ឱ្យដឹងថា ម្ចាស់​គ្លីនិក​វិបុល​សុខ​មានឈ្មោះ ស៊ុត គឹម​សាន ហើយក៏​ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​ទៀ​ត​ផ​ង ។ ចំពោះ​ករណី​ខាងលើនេះ​តាម​ប្រភព​បាន​បង្ហើ​ថា ក្រោយពី​វះកាត់​ឱ្យ​ស្ដ្រី​រងគ្រោះ​ស្លាប់ ម្ចាស់​គ្លីនិក​បាន​រក​អភិបាលរង​ខេត្ដ​ម្នាក់​ជួយ​អន្ដរាគមន៍​ដើ​ម្បី​​បិទ​រឿង​ផងដែរ ។ កាលដែល​ម្ចាស់​គ្លីនិក​មួយ​នេះ​មិន​ចង់ឱ្យ​ខ្ចរខ្ចាយ និង​រក​អភិបាលរង​ខេត្ដ​ជួយ​អន្ដរាគមន៍​នោះ​ព្រោះ​ទី​១​មិន​ចង់ឱ្យ​ខូច​ឈ្មោះ​គ្លីនិក ទី​២​ព្រោះ​ម្ចាស់​គ្លីនិក​ជា​មន្ដ្រីរាជការ​បម្រើការ​ងារ​ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ផង ។​

 

​ពាក់ព័ន្ធ​កាល​វះកាត់​បណ្ដាលឱ្យ​ស្ដ្រី ម្នាក់​ស្លាប់​នៅក្នុង​គ្លីនិក​វិបុល​សុខ ម្ចាស់​គ្លីនិក​លោក ស៊ុត គឹម​សាន មិនអាច​សុំ​ការពន្យល់​បានទេ​កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខណៈ​ទូរស័ព្ទ​ចូល មាន​ស្ដ្រី​ម្នាក់​បាន​លើក​រួច​ប្រាប់ថា ម្ចាស់​គ្លីនិក​ពុំ​នៅទេ គឺ​គាត់​បាន​ភ្លេច ទូរស័ព្ទ​នៅផ្ទះ ។ ស្ដ្រី​ដែល​លើក​ទូរស័ព្ទ ដែល​គេ​សង្ស័យ​ជា​ភរិយា​លោក ស៊ុត គឹម​សាន បានឱ្យដឹងថា ចំពោះ​ស្ដ្រី​ដែល ស្លាប់​នៅក្នុង​គ្លីនិក​នោះ ខាង​គ្លីនិក​បាន សម្របសម្រួល​សង​បញ្ច​ប់​ជាមួយ​ក្រុម គ្រួសារ​ជនរងគ្រោះ​ហើយ​“​បើ​មិន​ជឿ សួរ​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទៅ​ដឹង​ហើយ​” ។​

 

​ដោយឡែក​ពាក់ព័ន្ធ​នឹង​អភិបាលរង ខេត្ដ​បន្ទាយមានជ័យ លោក ចុង ផែត អន្ដរាគមន៍​ក្នុង​រឿងនេះ​លោក​ក៏​ពុំបាន អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ឱ្យដឹង​នោះទេ ដោយ​លោក​បានបញ្ជាក់​យ៉ាងខ្លី​ថា កំពុង​ជាប់រវល់​សូត្រមន្ដ​ក្នុង​ពិធីបុណ្យ​កឋិនទាន ។​ ​ជុំវិញ​ករណី​ដដែល​នេះ​លោក​វេជ្ជបណ្ឌិត កែវ សុភ​ត្រា ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្ដ​បន្ទាយមានជ័យ​លោក​បាន ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ដែរ​ថា ករណី​ដែល​គ្លីនិក​វិបុល​សុខ​វះ កាត់​ឱ្យ​ស្ដ្រី​ម្នាក់​ស្លាប់​លោក​បាន​ជ្រាប​និង​ដឹង​រឿងនេះ​ដែរ តែ​នៅ​ថ្ងៃ​កើត ហេតុ​លោក​ជាប់រវល់​ចូលរួម​ពិធីបុណ្យ ប្អូន​ទើប​ពុំ​ដឹង​រឿង​លម្អិត​វា​យ៉ាងម៉េច តែ​ទោះជា​យ៉ាងណា​លោក​បាន​ចាត់​ក្រុម ការងារ​ឱ្យ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ ហើយ ហើយ​បាន​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ​លោក​នឹង​ប្រាប់​ជា​ក្រោយ ។​
​ជុំវិញ​បញ្ហា​ឃុបឃិត​ទទួលយក​ប្រាក់​ថ្នូរ​នឹង​ការស្លាប់​របស់​ស្ដ្រី​រងគ្រោះ​ឈ្មោះ​ស៊ិន ស៊ីណា ក្រុមគ្រួសារ​ស្ដ្រី​រងគ្រោះ​មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​អំពី​បញ្ហា​ទាំងនេះ​។ យោងតាម​ច្បាប់​កាល​ធ្វើបែបនេះ​ដោយ​មិនបាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ជំនាញ ដើម្បី​ត្រួតពិនិត្យ​សាកសព​ត្រូវ​មានទោស​ផងដែរ ។

06-11-2013 (1) 

ដោយឡែក​ម្ចាស់​គ្លីនិក​ត្រូវ​ប្រឈម​ធ្ងន់ធ្ង​ចំពោះមុខ​ច្បាប់រ​ដូចជា​ការបិទបាំង​សកម្មភាព​វះកាត់​ឱ្យ​អ្នកជំងឺ​ស្លាប់​, ការឃុបឃិត​ផ្ដល់​លុយ​ឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​មិនឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​បានដឹង​អំពី​បញ្ហា​ជាដើម ។ តែ​យ៉ាងណាក៏ដោយ​គេ​ជឿថា សមត្ថកិច្ច​ពាក់ព័ន្ធ​ពិសេស​លោក​វេជ្ជបណ្ឌិត កែវ សុភ​ត្រា ប្រធាន មន្ទីរ​សុខាភិបាល​ខេត្ដ និង​ពិនិត្យមើល​ករណី​វះកាត់​ឱ្យ​ស្ដ្រី រងគ្រោះ​ស្លាប់​និង​ពិនិត្យ​លើ​តួនាទី​ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត យក​តួនាទី​ទៅរក​ស៊ី​បើក​គ្លីនិក​ឯកជន​ខុសពី​លក្ខខណ្ឌ​ការងារ​មន្ដ្រីរាជការ​៕

 

Leave a Reply

(*) Required, Your email will not be published