ភ្លើតភ្លើន​តាម​កិលេស​តណ្ហា យក​សាសនា​ជា​ត្រីមុខ ប្រព្រឹត្ត​អំពើ​ដែល​មហាជន​រិះគន់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ភាព​ហ៊ឺហារ ឡូយឆាយ ភ្លើតភ្លើន​តាម​កិលេស​អូសទាញ បានធ្វើ​បុរស ២ នាក់​ដែលជា​សង្ឃ​បួស​រៀន​វត្ត​សារាវ័ន្ត ត្រូវបាន​គណៈ​ក​ម្មា​ខណ្ឌចំការមន ចាប់​ផ្សឹក​កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ បន្ទាប់ពី​សង្ឃ​២​នាក់​នេះ គេច​ចេញពី​វត្ត​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ពេល​រាត្រី ហើយ​មក​ផ្លាស់ប្តូរ​សម្លៀកបំពាក់​នៅ​ក្បែរ​របង​វត្ត​ទួល​ទំពូង ។​

 

​សង្ឃ​កំហូច​ទាំង ២ ដែល​ត្រូវ​ចាប់​ផ្សឹក​មាន ១-​ឈ្មោះ ចាន់ រតនា អាយុ​២៣​ឆ្នាំ ធ្លាប់​បួស​នៅ​វត្ត​ទួលប្រាសាទ ស្រុក​រមាសហែក ខេត្តស្វាយរៀង និង​២-​ឈ្មោះ នុស សា​យ័ន អាយុ​១៩​ឆ្នាំ ធ្លាប់​បួស​នៅ​វត្ត​ឯករាជ្យ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​វត្ត​សារា​វ័ន ។​

29-11-2013

​ក្រោយពី​ចាប់​ផ្សឹក​គណៈ​ធម្មការ​ខណ្ឌចំការមន បានប្រគល់​ទៅឱ្យ​វត្ត​សារា​វ័ន ចាត់វិធានការ​តាម​វិន័យ​សង្ឃ ៕

 

Leave a Reply

(*) Required, Your email will not be published