ប្រជាពលរដ្ឋ​បាន​ផ្តិតមេដៃ ដាក់​បណ្តឹង​ទៅ​តុលាការ ក្រោយ​ចំណាត់ការ​ថ្នាក់លើ​គ្មាន​ប្រសិទ្ធភាព​

, , Leave a comment

​ខេត្តកំពង់ធំ ៖ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ទន្ទឹងរង់ចាំ​ភាពយុត្តិធម៌ ដែល​ប្រៀបបាន​ដូចជា​ស្រាវ​ម្ចុ​ល​ក្នុង​បាន​សមុទ្ទ​នោះ ប្រជាពលរដ្ឋ​បាននាំគ្នា​ផ្តិ​ត​មេ​ដៃ ដាក់ពាក្យ​បណ្តឹង​មក​តុលាការដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្ត​ធម៌​ដល់​ជនរងគ្រោះ និង​ដាក់ទោស​ចំពោះ​ទង្វើ​របស់លោក សាន ឌឿ​ន ជា​មន្ត្រី​ក​ង​រា​ជ​អាវុធហត្ថ​ស្រុក​សណ្តាន់ ដែល​បាន​បាញ់​គំរាម សម្លាប់​ប្រជាពលរដ្ឋ​ដែលជា​ជនពិការ ព្រមទាំង​ដាក់​ខ្នោះ​បញ្ជូន​មកកាន់​ទីបញ្ជាកា​រ​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់​ថែមទៀត​ផង​។​

 

​ចំពោះ​សង្គម​ស៊ីវិល​បាន​លើក​ក្តីបារម្ភ​ចំពោះ​សិទ្ធិមនុស្ស​ដែល​បំពាន និង​ភាព​គ្មាន​ចំណាត់ការ​ពី​ថ្នាក់លើ​ក្នុងការ​ពាក់ព័ន្ធ​នៃ​រឿងរ៉ាវ​ទាំងនេះ​ដែល​លោក សាន ឌឿ​ន ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ ដែល​អាង​ខ្លួន​ជាម​ន្ត្រី​កងកម្លាំងប្រដាប់អាវុធ ដែល​ប្រើ​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​។​

 

​គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣​នៅ​ចំណុច​សាលារៀន ភូមិ​អង្គរ​សែន​ជ័យ ឃុំ​ក្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ​បាន​បាញ់​គំរាម​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​សាងសង់​សាលារៀន​ដើម្បី​ឲ្យ​កូនចៅ​រៀនសូត្រ ព្រមទាំង​ចាប់​បុរស​ពិការ​ជើង​ដាក់​ខ្នោះ​បញ្ជូនមក​ទីបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់​។​ ​លុះ​មកដល់​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​ឲ្យ​មកជួប​ជាបន្ទាន់ ដើម្បី​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​តាមផ្លូវ​ច្បាប់​ដើម្បី​រក​យុត្តធម៌ តែ​ត្រូវបាន​លោក សាន ឌឿ​ន ដែល​ទំនើង​ជា​មន្ត្រី​កង​រាជ​អា​វុធ​ហ​ត្ថ​​ស្រុក​សណ្តាន់ អាង​អំណាច អាង​កាំភ្លើង អាង​បាញ់​កាប់​ចាក់​ព្រមាន​ថា  ហ៊ាន​ដាក់​ពាក្យបណ្តឹង​នឹង​បញ្ជូន​ឈ្មោះ ហ៊ុន ធី ជា​ជនពិការ​ជើង​មក​ខេ​ត្ត​កំ​ព​ង់​ធំ​​។​

PM 2012-1213-002

​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការខកចិត្ត​ចំពោះ​ការសម្របសម្រួល ដែល​មិន​បង្ហាញ​នូវ​តម្លាភាព និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នោះ ទើប​ប្រជាពលរដ្ឋ​បាន​ផ្តិតមេដៃ​ដាក់ពាក្យ​បណ្តឹងទាមទារ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​៕

 

Leave a Reply

(*) Required, Your email will not be published