ប្រទេសប្រេស៊ីល ៖ នៅក្នុងគេហទំព័របាតាំងហ្គាសធូដេបានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ អាន់តូនៀ អាស្ទី ផ្តល់កំណើតបានកូនភ្លោះលើកដំបូងក្នុងអាយុ ៦១ ឆ្នាំ និងបានក្លាយជាម្តាយលើកដំបូងចាស់បំផុតនៅលើពិភពលោកផងដែរ បន្ទាប់ផ្តល់កំណើតកូនតាមរយៈការបញ្ចូលទឹកកាមចូលក្នុងស្បូនរបស់នាងតាមមធ្យោបាយសិប្បនិម្មិត នៅឯមន្ទីរពេទ្យក្នុងទីក្រុង Santos រដ្ឋ Sao Pauto នៃប្រទេសប្រេស៊ីល បន្ទាប់ពីបានព្យាយាមចង់បានកូនអស់រយៈពេលជាង ៣០ ឆ្នាំមកនេះ។
ស្ត្រីលេខាចូលនិវត្តរ៍ម្នាក់នេះបាននិយាយថា "ខ្ញុំមានក្តីរំភើបចិត្តណាស់នៅក្នុងជីវិត ព្រោះបានក្លាយជាម្តាយម្នាក់ និងក្តៅសុបិន្តរបស់ខ្ញុំជាចុងក្រោយបានក្លាយជាការពិត បន្ទាប់ពីបានស្វែងរកពួកគេអស់រយៈពេលយូរអង្វែងមួយ"។ អ្នកស្រី អាស្ទី សព្វថ្ងៃរស់នៅ Soa Paulo ប្រទេសប្រេស៊ីល បានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកកូនម្នាក់ជាមួយប្តីរបស់គាត់ដែលជាជាងឈើម្នាក់ឈ្មោះ ចូស អាយុ ៥៥ ឆ្នាំ និងបានព្យាយាមលើកដំបូងដោយ IVF ក្នុងអាយុ ៥១ ឆ្នាំ ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ។
សាធារធាតុបង្កកំណើតដែលត្រូវបានដាក់ក្លាស្សេមានអាយុកាល ១០ ឆ្នាំ ត្រូវបានដាក់បញ្ចូលក្នុងស្បូននាង អាស្ទី និងទទួលបានយ៉ាងជោគជ័យជាមួយកូនភ្លោះដែលទី១ជាកូនស្រី.ឈ្មោះ សូហ្វៀ និងទី២ជាកូនប្រុស.ឈ្មោះ រ៉ូបឺតូ។ លោកវេជ្ជបណ្ឌិត Olando de Castro Neto ដែលមានឯកទេសខាងផ្នែកបន្តពូជ បាននិយាយថា "ស្ត្រីរូបនោះ បានប្រើពួកគេសម្រាប់អ្វីៗថ្មី និងជាការប៉ុនប៉ងចុងក្រោយ"។ ស្ត្រីខាងលើនេះ បានសម្រាលកូនភ្លោះនេះ ដោយធ្វើការវះកាត់នៅសប្តាហ៍ទី៣១ ត្រូវនឹងថ្ងៃអង្គារដែលទារកម្នាក់ៗមានទម្ងន់ ២ lb (ប្រហែល 0.907185 គីឡូក្រាម)។
អ្នកស្រី អាស្ទី ដែលត្រូវបានគេគិតថា ជាម្តាយលើកដំបូងចាស់បំផុតនៅអាហ្វ្រិកខាងត្បូង បាននិយាយថា "ទីបំផុត ខ្ញុំអាចមានសមត្ថភាពបង្កើតកូនបានហើយ ដែលមិននឹកស្មានដល់សម្រាប់១ជីវិតនេះ"៕