ថ្វីបើរឿងលើគ្រែជារឿងសេរីភាព ពេញលេញមួយសម្រាប់អ្នក និងបុរសជាគូស្នេហ៍យ៉ាងណាក្តី ប៉ុន្តែជួនកាលការធ្វើសកម្មភាព ឬការនិយាយខុសតែមួយម៉ាត់ក៏អាចបំផ្លាញបរិយាកាសដ៏រ៉ូម៉ែនទិក និងចំណង់ផ្លូវភេទបាត់អស់រលីងបានដែរ ។ ដូច្នេះប្រសិនបើអ្នកជួបស្ថានការណ៍ដែលមិននឹកស្មានដល់ដូចខាងក្រោមនេះត្រូវប្រញាប់ស្តារស្ថានការណ៍ឱ្យបានល្អទាន់ពេលវេលា ។ ខាងក្រោមនេះជាគន្លឹះនៃការយល់ដឹងបន្ថែមនូវបញ្ហាទាំងអស់នេះ ៖
១-នៅពេលអ្នកឃើញអាវុធប្រចាំកាយរបស់គេមានទំហំតូច
យើងសូមហៅឈ្មោះរបស់ពិសេសមួយនេះថា “លលក” ប៉ុន្តែបើអ្នកចង់ហៅឈ្មោះនេះជា ឈ្មោះសត្វផ្សេងដែលមានខ្នាតតូចជាង វាស្មើនឹងអ្នកកំពុងតែមាក់ងាយថាគេមានរបស់ពិសេសដែលរកភាពពិសេសមិនបាន ពីព្រោះមានខ្នាតទាបជាងស្តង់ដារ ។
*វិធីស្តារស្ថានការណ៍ ៖ មិនគិតអ្វីច្រើនទេ អ្វីៗគ្រប់យ៉ាងត្រូវដំណើរការទៅជាធម្មតាតាមអារម្មណ៍ ពីព្រោះខ្នាតមិនត្រូវស្តង់ដារសម្រាប់បុរស ខ្មែរអាចធ្វើឱ្យអារម្មណ៍របស់អ្នកគិតវែងឆ្ងាយ ។ ប៉ុន្តែអ្នកត្រូវចាំទុកថាខ្នាតតូច ឬធំមិនអាចធានានូវសេចក្តីសុខស្រួលបានឡើយ អ្វីៗគ្រប់យ៉ាងវាស្ថិតនៅលើក្បាច់គុន ឬសិល្បៈលើគ្រែដ៏ប៉ិនប្រសប់របស់ភាគីបុរសឯណោះទៅវិញទេ ។
២-ពេលវេលានៃសេចក្តីសុខស្រួលខ្លី
មានបុរសមិនតិចទេដែលមានបញ្ហាឆាប់ចេញទឹកកាម ពោលគឺនៅពេលបើកយុទ្ធនាការក្តៅសាច់ដោយការដាក់ចូលដកចេញមិនបានមួយចម្អិនកំពឹសផងក៏ស្រាប់តែរាលកៃបាត់ទៅហើយ ។ ដូច្នេះការរអ៊ូរទាំទាក់ទងទៅនឹងពេលវេលាក្នុងលក្ខណៈបែបនេះរបស់អ្នក វាមានន័យហាក់ដូចជាប្រមាថ មាក់ងាយគេថា “បុរសគ្មានសមត្ថភាព” ។
*វិធីស្តារស្ថានការណ៍ ៖ ត្រូវបំភ្លេចសិចលើកទីមួយដែលគេបញ្ចប់ដោយភាពរហ័សទៅចុះ ។ បន្ទាប់មកអ្នកត្រូវធ្វើជាអ្នកកាន់ចង្កូតបញ្ជាយានសិចលើកទីពីរវិញម្តងដោយអ្នកជាអ្នកគ្រប់គ្រងរាល់សកម្មភាពសិចលើកទីពីរនេះជាពិសេសរឿង ការស៊កបញ្ចូលក្នុងក្បាច់ស្ត្រីនៅពីលើបុរស ឬក្បាច់ជិះសេះលែងដៃដែលអ្នកអាចជ្រើសរើសកំណត់អង្សានៃអារម្មណ៍រួមបានដោយខ្លួនឯងហើយអ្វីៗ គ្រប់យ៉ាងនឹងស្ថិតនៅក្រោមការគ្រប់គ្រងអារម្មណ៍របស់អ្នក ។
៣-ប្រុសស្នេហ៍មានក្លិនមាត់
ការដែលអ្នកដឹងថាគេមានក្លិនមាត់មិនល្អ ហើយអ្នកបែរជាមិនយល់ពីអារម្មណ៍ដោយនិយាយប្រាប់ទៅគេត្រង់ៗថា “មាត់បងឯងស្អុយណាស់ឆាប់ទៅខ្ពុរមាត់ដុសធ្មេញចេញ”បែបនេះអាចធ្វើឱ្យគេអាម៉ាស់ និងអស់អារម្មណ៍កណ្តាលទី ដោយសារតែសម្តីមួយឃ្លាដ៏ខ្លីរបស់អ្នកមិនល្អ ។
*វិធីស្តារស្ថានការណ៍ ៖ ត្រូវបបួលគេខ្ពុរមាត់កម្ចាត់បាក់តេរីដោយទឹកថ្នាំខ្ពុរមាត់ជាមួយអ្នកមិនត្រូវបណ្តោយឱ្យគេទៅខ្ពុរមាត់តែម្នាក់ឯងឡើយ ដើម្បីកុំឱ្យគេមានអារម្មណ៍ថាអ្នកដេញឱ្យគេទៅខ្ពុរមាត់ដោយសារគេមានក្លិនមាត់មិនល្អ ។
៤-ឱ្យធ្វើអូរ៉ាល់សិច
វាហាក់ដូចជាការមិនសម្តែងក្តីស្រឡាញ្ញ់ពិតប្រាកដមួយ ប្រសិនបើគេគ្រាន់តែចង់ឱ្យអ្នកធ្វើអូរ៉ាល់សិច ហើយត្រូវបានអ្នកបដិសេធ និងសម្តែងអាការខ្ពើមរអើមនោះ សូមអ្នកសាកល្បងគិតទៅមើលថា ប្រសិនបើគេកំណាញ់ដោយមិនបានប្រើមាត់ធ្វើអូរ៉ាល់ឱ្យអ្នកសួរថាតើអត្ថរសនៃកាមកិច្ចអាចទទួលបានសេចក្តីសុខស្រួលកម្រិតណា ?
*វិធីស្តារស្ថានការណ៍ ៖ អូរ៉ាល់សិចអាចចាត់ទុកថាជាតម្រូវការចាំបាច់បំផុតមួយរបស់បុរស ។ ប្រសិនបើអ្នកពុំសូវមានបទពិសោធក្នុងការប្រើមាត់ធ្វើអូរ៉ាល់ឱ្យបុរសជាគូស្នេហ៍ហើយមិនសូវស៊ាំជាមួយក្លិន និងរសកាយបុរសត្រង់ចំណុចសំខាន់មួយហ្នឹងទេ នោះត្រូវសាកល្បងធ្វើដោយឆ្លងកាត់ស្រោមអនាម័យក្លិនប្រហើរសិន ព្រោះវាធ្វើឱ្យអារម្មណ៍របស់អ្នកមិនសូវពិបាក ។ យើងមានជំនឿថា ប្រសិនបើអ្នកបានសំលៀងមាត់ អណ្តាតជាមួយទីតាំងសំខាន់របស់បុរសជាគូស្នេហ៍ឱ្យបានញឹកញាប់មិនយូរមិនឆាប់អ្នកនឹងមានអារម្មណ៍ថា ស្រោមអនាម័យជារបស់ទើសអារម្មណ៍នៃការធ្វើអូរ៉ាល់សិចជាពុំខាន ។
៥-ប្រើយុទ្ធសាស្ត្រក្តៅសាច់ដដែលៗ
អ្វីដែលស្ត្រីជាច្រើនជួបប្រទះគឺបុរសជាគូស្នេហ៍បើកប្រតិបត្តិការក្តៅសាច់បែបសាំដដែលៗ ដោយពុំចេះច្នៃសិច ច្នៃក្បាច់ឱ្យមានលក្ខណៈប្លែកថ្មីដែល ជាចំណីអារម្មណ៍ដល់ស្ត្រីជាដៃគូ ។ ការដែលប្រើវិជ្ជាគុនដដែលៗនេះហើយ ដែលនាំឱ្យស្ត្រីមានអារម្មណ៍ធុញពុំសូវចង់ឡើងគ្រែ ។
*វិធីស្តារស្ថានការណ៍ ៖ ប្រើយុទ្ធសាស្ត្រ “បងនៅឱ្យស្ងៀមត្រៀមចាំតែស្រួលទៅ” ដើម្បីបញ្ឈប់សកម្មភាពសិចបែបដដែលៗរបស់គេ ឬអាចបើកភាពយន្តក្តៅសាច់ ហើយបបួលគេចម្លងតាមគ្រប់ដំណាក់កាលគ្រប់ក្បាច់ក៏បានដែរ ។ ដូច្នេះគួរតែរកភាពយន្តសិចត្រៀមទុកឱ្យបានច្រើនរឿង ទើបជួយឱ្យអ្នកទទួលបានសេចក្តីសុខស្រួលប្លែកមិនមានលក្ខណៈដដែលៗ ។
៦-ប្រើវិជ្ជាគុនប្លែកៗជ្រុលហួសហេតុពេក
អ្វីដែលគេបំពេញឱ្យអ្នកអាចមើលទៅ មិនមានលក្ខណៈធម្មតាហួសពីអ្វីដែលអ្នកអាចទទួលយកបានរហូតទាល់តែធ្វើឱ្យអារម្មណ៍របស់អ្នកមិនគ្រាន់ តែពុំទទួលបានសេចក្តីសុខស្រួលប៉ុណ្ណោះទេ ប៉ុន្តែបែរជាមានអារម្មណ៍ភ័យខ្លាចជំនួសវិញ ។ នៅពេលវាកើតឡើងហើយ សូមតាំងស្មារតីឱ្យនឹងនរមិនត្រូវឡូឡា សម្តែងអាការខឹងសម្បាឡើយ ។
*វិធីស្តារស្ថានការណ៍ ៖ មិនត្រូវខ្លាច ឬភ័យហួសហេតុពេកទេ ពីព្រោះជួនកាលវាអាចស្រើបស្រាលជាងអ្វីដែលអ្នកភ័យខ្លាច ដូច្នេះត្រូវបណ្តោយឱ្យគេបើកយុទ្ធនាការបន្តទៅទៀត ។ ប៉ុន្តែក្នុងករណីមានការឈឺចាប់ ឬអ្នកមានអារម្មណ៍មិនអាចទ្រាំបានយ៉ាងណានោះត្រូវប្រាប់ឱ្យគេបានដឹងភ្លាម ៕