បាក់​ស្តា​ត​កំពុង​សាងសង់​នៅ​ប្រេ​ស៊ី​ល សម្លាប់​ពីរ​នាក់​ (video inside)

, , Leave a comment

​ប្រទេស​ប្រេ​ស៊ី​ល ៖ យ៉ាងហោចណាស់​មនុស្ស ២ នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​សំណង់​នៃ​កីឡដ្ឋាន​មួយកន្លែង​ក្នុង​ទីក្រុង Sao Paulo ក្នុងប្រទេស​ប្រេ​ស៊ី​ល ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ BBC ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ។​

​គួរ​បញ្ជាក់ថា សំណង់​នៃ​កីឡដ្ឋាន​នេះ​នឹងត្រូវ​សាងសង់​រួច​ជា​ស្ថាពរ​នៅ​ចុងខែ​ធ្នូ​នេះ ស្របទៅតាម​ការចង់បាន​របស់ FIFA ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រកួត​ផ្តាច់​ព្រាត់​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់​ពិភពលោក​ឆ្នាំ ២០១៤ ខាងមុខនេះ តែ​បែរជា​ត្រូវ​ជួប​បញ្ហា​នេះ​ទៅវិញ ។

28-11-2013 (2)

​ក្រុម​ជួយ​សង្គ្រោះបាន​និយាយថា សំណង់​ដែក​បាន​ធ្លាក់​បាក់​ពី​ខាងលើ​ដំបូល​មក​ចុះក្រោម​ហើយ​បានធ្វើ​ឲ្យ​ខូចខាត​មួយ​ភាគ​នៃ​កីឡាដ្ឋាន​នេះ​។ ប្រទេស​ប្រេ​ស៊ី​ល​បាន​សារភាពថា​ខ្លួន ពិតជា​ខំប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​បញ្ចប់​ការសាងសង់​កីឡាដ្ឋាន 12 ឲ្យ​ហើយ​សម្រាប់​ព្រឹ​ត្ត​ការណ៍​បាល់ទាត់​ពិភពលោក​៕

 28-11-2013 (3) 28-11-2013 28-11-2013 (1)

 

Leave a Reply

(*) Required, Your email will not be published