ដោយសារ​ក្តី​ស្នេហ៍ ប្រែចិត្ត​សម្លាប់​សង្សា​ចាស់ ផ្គាប់ផ្គុន​សង្សា​ថ្មី​

, , Leave a comment

​ខេត្តសៀមរាប ៖ បន្ទាប់​មាន​ឃាតកម្ម​កាលពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​ជនសង្ស័យ​ចាក់​សម្លាប់​នៅ​ចំណុច​ព្រៃ​ឧទ្យាន​អង្គរ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀ​ម​រាប​​រួចមក សមត្ថកិច្ច​បាន​ស្រាវជ្រាវ​វែកមុខ​រក​ឃាតករ រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នៅក្នុង​បន្ទប់​ជួល​ផ្ទះ​២៤​ម៉ោង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៧ វិច្ឆិកា ស្ថិ​ត​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ត្រូវជា​សង្សា​របស់​ជនរងគ្រោះ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ រ៉េត សុភា​រម្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រះ​ដាក ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវជា​សង្សារ​ស្ត្រី​រងគ្រោះ​។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ផល វន (​ហៅ​រី​ណា​)  អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប​។ ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មានកាំបិត​ចិតបន្លែ​ដង​ឈើ​១ ម៉ូតូ​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ពាក់​ស្លាក​លេខ សៀមរាប 1O-4883 និង​កូនសោ​មួយចំនួន ។

28-11-2013

​បើតាម​សម្តី​សាររ​ភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ការដែល​គេ​សម្រេចចិត្ត​សម្លាប់ ស្ត្រីជន​រងគ្រោះ ដែលជា​សង្សា​របស់ខ្លួន​នោះ ដោយសារតែ​រូបគេ​មាន​សង្សា​ថ្មី ហើយ​ចង់បាន​ម៉ូតូ​សង្សា​ចាស់​យកទៅ​រស់នៅ​ជាមួយ​សង្សា​ថ្មី ទើប​សម្លាប់​តែម្តង​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​៕

 

Leave a Reply

(*) Required, Your email will not be published