អង្គុលីមារ ទាមទារ​ទិញ​ម៉ូតូ និង​ទូរស័ព្ទ គំរាម​សម្លាប់​ម្តាយបង្កើត​ខ្លួន​

, , Leave a comment

​ខេត្តកណ្តាល ៖ កូនប្រុស​តិរច្ឆាន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ក្រោ​យពី​ធ្វើ​បា​ន​​ម្តា​យ​ ​និង​វាយ​​បំ​ផ្លិ​ច​បំ​ផ្លា​ញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ​ហើ​យ​​គំ​រា​ម​​ស​ម្លា​ប់​​ម្តា​យ​​​ទៀតផ​ង​ ។ ការឃាត់ខ្លួន​នេះ​បន្ទាប់ពី​ម្តាយ​បាន​ទៅប្តឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

 

​កូនប្រុស​អកតញ្ញូ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ លុយ ដា​រី អាយុ​២៦​ឆ្នាំ  ហើយ​ទើប​ចេញពី​គុក​បាន​រយៈពេល​២៦​ថ្ងៃ​ប៉ុណ្ណោះ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជាមួយ​ឪពុកម្តាយ ។ ចំណែក​ម្តាយ​ឈ្មោះ លុយ ផល​លាង អាយុ​៥៣​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុង​កន្លែង​កើតហេតុ​ខាងលើ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនេះ កាលពី​អំឡុង​ឆ្នាំ​២០០៨ ត្រូវបាន​សាលាដំបូង​ខេត្ត កណ្តាល​សម្រេច​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល ៦ ឆ្នាំ ពីបទ​ប្លន់ ដែល​បាន​ប្រ​ព្រឹ​ត​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០០៨ នៅ​ក្រុង​តាខ្មៅ ។ រហូតមកដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនសង្ស័យ​ត្រូវបាន​សាលាដំបូង​ខេត្តកណ្តាល ចេញ​ដីកា​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព ។ ក្រោយពី​ចេញពី​ពន្ធនាគារ​រួចមក ជនសង្ស័យ​ខាងលើនេះ​ពុំបាន​កែប្រែ​ចិត្តគំនិត​នោះទេ ហើយ​បាន​ប្រ​ព្រឹ​ត​អំពើ​មិន​គប្បី​ផ្សេងៗ ដូចជា​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ។ លុះ​មកដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនសង្ស័យ​បាន​ត្រឡប់​មកពី​ផឹកស៊ី​វិញ ក៏​រក រឿង​ម្តាយ​ហើយ​បាន​បោក​ចាន​ឆ្នាំ និង​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ចោល​បែក​រាយប៉ាយ​ពេញ​ផ្ទះ ។ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ខាងលើនេះ​បាន​និយាយ​គំរាម​សម្លាប់​ម្តាយ​ចោល បើ​មិន​ព្រម​ទិញ​ម៉ូតូ និង​ទូរស័ព្ទ​ឲ្យ​គេ​(​ជនសង្ស័យ​) ប្រើប្រាស់​។​

28-11-2013

​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង ស្ត្រី​ជា​ម្តាយ​បាន​ប្តឹង​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាមច្បាប់ ព្រោះ​ខ្លាច​កូនប្រុស​ចិត្ត​តិរច្ឆាន​សម្លាប់ចោល​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិតនៅ​បន្ទប់​ឃុំឃាំង​របស់​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​រង់ចាំ​ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published