គុណ​តម្លៃ​នៃក្រុម​​អាហារ​ទាំង ៧ ប្រភេទ​ដែល​ជួយ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​

, , Leave a comment

​ប្រភេទ​ផ្លែ​ដែលមាន​ពណ៌​ក្រហម បន្លែ​មាន​ស្លឹក ប្រេង​អូ​លីវ ឬ​ត្រី​តំបន់​ទឹក​ត្រជាក់​ជាដើម គឺមាន​ប្រសិទ្ធិភាព​ក្នុងការ​បង្កើន​កម្រិត SPF និង​ជួយ​ព្យាបាល​របួស​ឲ្យ​ឆាប់ ។ ខាងក្រោម​នេះគឺជា​អាហារ​មួយចំនួន​ដែល​អាចជួយ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​កាំរស្មី UV របស់​ព្រះអាទិត្យ​។​

28-11-2013 (2) 

១. ត្រី​ទឹក​ត្រជាក់​
​ការស្រាវជ្រាវ​កាលពីពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា​ប្រេង​របស់​ត្រី សាល​ម៉ុង​(salmon) និង​ត្រី​ធូ​ណា (tuna) គឺជា​ប្រភព​ផ្ដល់​អាស៊ីត​ខ្លាញ omega 3​យ៉ាង​សម្បូរបែប​អាចជួយ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​ត្រី​ប្រភេទ​នេះ​ឲ្យ​បាន​មួយ​សប្ដាហ៍​ម្ដង​ដើម្បី​រក្សា​សម្រស់​របស់​អ្នក​។​

 

២. ផ្លែឈើ និង​បន្លែ​ពណ៌​ក្រហម​
​ផ្លែឈើ និង​បន្លែ​ពណ៌​ក្រហម​ដូចជា ប៉េងប៉ោះ​ជាដើម មាន​ផ្ទុក​សារជាតិ​លី​កូ​ផែន (lycopene) ដែល​ជួយ​ការពារ​ស្បែ​កដោយ​ការ​កម្ចាត់​នូវ​រ៉ាឌីកាល់​សេរី (radicals) មិនល្អ​តាមរយៈ​នេះ វា​នឹង​កាត់បន្ថយ​រយៈពេល​នៃ​កម្ដៅ​ព្រះអាទិត្យ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក​។​

 

៣. បន្លែ​មាន​ស្លឹក​
​បន្លែ​ពណ៌​បៃតង​ដូចជា​ស្ពៃក្រញាញ់ ក៏​ជា​អាហារ​មួយ​ដ៏​ពិសេស​ដើម្បី​ទប់ទល់​នឹង​អ៊ុក​ស៊ីត​កម្ម ។ បន្លែ​ដែលមាន​ស្លឹក​ក៏មាន​ប្រសិទ្ធិភាព​ដូច​ទៅនឹង​បន្លែ​ដែលមាន​ពណ៌​ក្រហម ដោយសារ​វា​ជួយ​កម្ចាត់ រ៉ាឌីកាល់​សេរី (radicals) និង​ជួយ​កាត់បន្ថយ​ការវិវឌ្ឍ​ទៅរក​ភាព​ចាស់​។​

 

៤. ប្រេង​អូ​លីវ​
​ប្រេង​អូ​លីវ គឺជា​ប្រេង​ធម្មជាតិ​ដ៏​អស្ចារ្យ​ក្នុងការ​បង្កើន​កម្រិត SPF ដល់​ស្បែក​។ ដូច្នេះ​ប្រសិន​ប្រើប្រាស់​ប្រេង​អូ​លីវ រួមជាមួយ​នឹង​អាហារ​សម្បូរ​ដោយ លូ​កូ​ផែន (lycopene) វា​នឹង​ក្លាយជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​បំប៉ន បង្កើត​ឱកាសល្អ​ស​ម្រេ​ប់​ដំណើរ​ស្រូបយក​សារជាតិ​ទប់ស្កាត់​អ៊ុក​ស៊ីត​កម្ម​។​

 

៥. ផ្លែឈើ​សម្បូរ​ដោយ​វីតាមីន  C
​ក្រូចពោធិ៍សាត់ ក្រូចថ្លុង ល្ហុង និង​ស្ដ្រូ​បូរី ជាដើម គឺជា​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C ហើយ​ការបង្កើន​កម្រិត​វីតាមីន  C នឹង​ជួយ​ជំនួស​ឲ្យ​ការបាត់បង់​សារជាតិ​បំប៉ន​ដែល​បាន​បាត់បង់​ក្នុង​មួយថ្ងៃ​ជួយ​បង្កើត កូ​លេ​ចេ​ន (collagen) របស់​ស្បែក ព្រមទាំង​ជួយ​ព្យាបាល​អាកា​រៈរ​លាក់​ដែល​បង្កឡើង​ដោយ​កម្ដៅ​ព្រះអាទិត្យ​។​

 

៦. តែ​បៃតង​
​តែ​បៃតង​មាន​ផ្ទុក​ប៉ូ​លី​ផែ​ណូ​ល (polyphenol ដែលជា​សារជាតិ​មួយ​ជួយ​ការពារ​ស្បែក​ពី​កម្ដៅ​ព្រះអាទិត្យ​) ។ ញ៉ាំ​ទឹកតែ​បៃតង​មួយ​ពែង​រៀងរាល់​ព្រឹក នឹង​ជួយ​កាត់បន្ថយ​ការវិវឌ្ឍ​ន៍​ទៅរក​ភាព​ចាស់ បង្កើន​ការការពារ​ស្បែក​ដោយ​ធម្មជាតិ​។​

 

៧. សូកូឡា​ល្វីង​
​សូកូឡា​ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក SPF ក្នុង​កម្រិត​ខ្ពស់​។ សូកូឡា​រួមចំណែក​ក្នុងការ​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​ចាញ់​កម្មៅ​ថ្ងៃ​របស់​ស្បែក​មានការ​ថយចុះ ។ ដូច្នេះ​ការ​ញ៉ាំ​សូកូឡា​មួយ​បន្ទះ​នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​បាន ប៉ុន្ដែ​អ្នក​មិនត្រូវ​ញ៉ាំ​ច្រើនពេក​នោះទេ ប្រសិន​មិន​ចង់​ធាត់​៕

28-11-2013 (1)

 

Leave a Reply

(*) Required, Your email will not be published