ភាព​កតញ្ញូ​របស់​ក្មេង​កំសត់​ម្នាក់ សូម្បីតែ​ទេវតា​ក៏​ស្រក់​ទឹកភ្នែក​ដែរ​!

, , Leave a comment

​ប្រទេស​ចិន ៖ ភាព​កតញ្ញូ​បានធ្វើ​ឲ្យ​ទឹកភ្នែក​បាន​ហូរ​ស្រក់​ចុះ​កាត់​តាម​ផែន​ផ្ទាល់ សូម្បីតែ​ទេវតា​ក៏​ទ្រាំ​មិនបាន​ដែរ ។ អំណាច​នៃ​ភាព​កតញ្ញូ​ធ្វើ​ឲ្យ​ក​ក្រើន​ពេញ​បណ្តាញ​សង្គម និង​សារព័ត៌មាន។ បណ្តាញ​សង្គម​មួយ​របស់​ប្រទេស​ចិន​ដែលមាន​ឈ្មោះថា "​ព័ត៌មាន​ពណ៌​ស្វាយ​" ដែល​បាន​បង្ហោះ​នូវ​ព័ត៌មាន​នោះ​ដែលមាន​ផ្ទាំង​ក្មេងប្រុស​ម្នាក់​ដែល​បាន​ថើប​ជីដូន បានទទួល​អ្នក​ចូលចិត្ត​រហូតដល់ ១៦៩២៧០ ឯណោះ ហើយ​ចែកចាយ​រហូតដល់ ៨៦១៤ គ្រាន់តែ​បង្ហោះ​តែ​ប្រមាណ​តែ ២១ ម៉ោង​ប៉ុណ្ណោះ ។

K (1)  

​រម្លឹក​រឿងរ៉ាវ​នៃ​ខ្សែជីវិត​របស់​ដូនចាស់​ឈ្មោះ Xiao Ying អាយុ ៨៨ រស់នៅ​តំបន់ Zheijiang ជា​ស្ត្រី​មេម៉ាយ​ដែល​ប្តី​បាន​ស្លាប់​កាលពី ៣០ ឆ្នាំមុន​ដោយសារ​ជំងឺ ។​ដូនចាស់​បាន​បន្ត​ខ្សែជីវិត​យ៉ាង​លំបាកលំបិន ក្រោយពី​ប្តី​បាន​ស្លាប់ ហើយ​កូនប្រុស​ស្រី​បាន​បោះបង់ចោល​ទៀត ។ ២ ឆ្នាំមុន​ដូនចាស់​រូបនេះ​បាន​ដើរ​រើស​អេដចាយ​ក្បែរ​ធុងសំរាម​មួយ​ជិត​មន្ទីរពេទ្យ​ក្នុង​តំបន់ ក៏​ប្រទះឃើញ​ទារក​មួយ​ដែល​គេ​បោះបង់ចោល​នៅក្បែរនោះ ។ ដោយមាន​ចិត្ត​សន្ដោស​ប្រណី​ក៏បាន​រើស​ក្មេង​នោះមក​ចិញ្ចឹម ព្រមទាំង​មានការ​ឧបត្ថម្ភ​ពី​អ្នកជិតខាង​ផង ។ មិនបាន​ប៉ុន្មាន​នៅ​ផង​ដូនចាស់​រូបនេះ​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ដួលសន្លប់ ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ដូនចាស់​នោះបាន​ដេក​សន្លប់​ស្តូកស្តឹង​អស់​រយៈពេល ៣០ ថ្ងៃ ។

K (3)

​តែ​អ្វីដែល​អស្ចារ្យ​នោះ នៅពេលដែល​ទារក​ដែល​ដូនចាស់​បីបាច់​ចិញ្ចឹម​នោះបាន​ថើប​ទាំង​ស្រក់​ទឹកភ្នែក​បានធ្វើ​ដូនចាស់​កម្រើក​ដៃ និង​បើកភ្នែក​សារជាថ្មី ។ ពេលនោះ​អ្នកជិតខាង​ដែល​រស់នៅ​ក្នុងភូមិ​ផង​របង​ជាមួយ បាន​ត្រេកអ​រហើយ​លាន់មាត់​ថា “​អភិនីហារ​ពិតជា​មាន​” ។​

K (2)

​ព័ត៌មាន​លម្អិត​លោកអ្នក​អាច​ស្វែងរក​ក្នុង​គេហទំព័រ Digital Times

 

Leave a Reply

(*) Required, Your email will not be published