ពលករ​ខ្មែរ​បាន​ចេញទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ​ទាំង​ដឹងថា ទីនោះ​កំពុងមាន​វិបត្តិ​នោះ​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្រប​ពេលដែល​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​ន​យោ​បាយ​​​ដែ​ល​​រាំ​​ស្ទះ ​ហើ​យ​​ព​ល​ករ​​ខ្មែរ​​បា​ន​​​សម្រុក​ចេញទៅ​ធ្វើការ​យ៉ាងគំហុក​ទាំង​ស្រ​ប​ច្បា​ប់ និង​ខុសច្បាប់ ។ ភាពក្រីក្រ​បាន​ជំរុញ​ឲ្យ​ពលករ​ត្រូវ​ចាក​ចេញទៅ​ទាំង​បង្ខំចិត្ត ទោះបីជា​ដឹង​ហើយ​ថា ផ្លូវ​ខាងមុខ​ប្រកបដោយ​គ្រោះថ្នាក់​ដ៏​ដោយ​នោះ ។

 

​ដោយ​ឃើញ​ពី​បញ្ហា​នេះ​រដ្ឋាភិបាល​បាន​ទទូច ណែនាំ ព្រមទាំង​ពន្យល់​ដល់​បងប្អូន​ប្រជា​ពលករ​ទាំងអស់​ឲ្យ​គិតគូ​ពី​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ។ ចំពោះ​ដំណឹង​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​មួយ​ដែល​គណនី​បានដាក់​រូប​សម្តេច​តេ​ជោ ហ៊ុន សែន នោះបាន​សរសេ​ថា “ បាតុកម្ម​នៅ​កំពុង​កើតមាន​ឡើងជា​បន្តទៀត​ក្នុងប្រទេស​ថៃ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទេសចរណ៍ ពលករ ពលការ​នី ត្រូវមាន​ការប្រុងប្រយ័ត្ន​កុំ​ទៅជិត​ទីលាន​ធ្វើបាតុកម្ម កុំទៅ​ចូលរួម​បាតុកម្ម​ដោយសារ​គេ​ជួល​ប្រាក់​បន្តិចបន្តួច អាច​នាំអោយមាន​គ្រោះថ្នាក់​ដល់​ខ្លួន​។​

​សូម​ប្រជា​ពលរ​ដ្ខ​ទាំងអស់​បាន​ប្រប​ក​តែ​សេចក្តីសុខ​គ្រប់ៗ​គ្នា​៕”

28-11-2013

​ចំពោះ​ប្រភព​ដំណឹង​នេះ​ត្រូវបាន​គេ​ចែកចាយ​បន្ត​គ្នា​រហូត​ទៅដល់ ១៤៦ ដង និង​អ្នក​បានដាក់​វាចារ​រហូត​ទៅដល់ ១៣៥៣ ឯណោះ នេះ​បើ​គិត​ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ៕

 

Leave a Reply

(*) Required, Your email will not be published