សហរដ្ឋអាមេរិក ៖ យ៉ាងហោចណាស់មនុស្ស ៣០ នាក់បានស្លាប់ក្នុងហេតុការណ៍ក្រឡាប់នៅបាហាម៉ាស់ ហើយមនុស្សចំនួន ១១០ នាក់ទៀតត្រូវបានសង្គ្រោះពីឧបទ្ទវហេតុនេះ ។នេះបើតាមការណ៍ឲ្យដឹងពីឆ្មាំសមុទ្រអាមេរិកដែលបាននិយាយពីថ្ងៃអង្គារ ។
សេចក្ដីថ្លែងការណ៍ពីឆ្មាំសមុទ្រដែល ស្រង់ព័ត៌មានពីកងកម្លាំងការពារឆ្នេរបាហាម៉ាស់បាននិយាយថា ជនរងគ្រោះទាំងអស់នោះភាគច្រើនជាជនអន្តោប្រវេសន៍ហៃទី ។
ឆ្មាំសមុទ្របាននិយាយបន្តទៀតថា ក្រុមជនអន្តោប្រវេសន៍កំពុងតោងសម្បកទូកកម្ពស់១២ម៉ែត្រពេលក្រុមសង្គ្រោះបានទៅដល់៕