លោក ស៊ូ​ថេប នៅតែ​ជំរុញ​ឲ្យ​ពួក​បាតុករ​ព្យុះភ្លៀង​នៅ​គ្រប់​ស្ថាប័នរដ្ឋ ដោយ​មិន​ខ្វល់​ពី​ដីការ​ចាប់ខ្លួន​របស់​តុលាការ​បន្តិច​ណា​សោះ​!

, , Leave a comment

​ប្រទេស​ថៃ ៖ កាលពី​ម្សិលមិញ តុលាការ​ព្រហ្មទណ្ឌ​របស់​ថៃ​បានសម្រេច​ដាក់ចេញ​ដីកាចាប់ខ្លួន​លោក ស៊ូ​ថេប ពីបទ​រំលោភ​ក្រមព្រហ្មទណ្ឌ ដោយបាន​ដឹកនាំ​ពួក​សកម្មជន​លុកលុយ​បណ្តា​ស្ថាប័នរដ្ឋ​ក្នុងប្រទេស​ថៃ ។ ដីកា​នោះ​ត្រូវបាន​ស្នើឡើង​ដោយ​ស្នងការរង​នៃ​រាជធានី​បាងកក គឺ​លោក Khachonsak Pansakhon ។ លោក​ស៊ូ​ថេប នឹងត្រូវ​ជាប់គុក​៧​ឆ្នាំ និង​រង​ការពិន័យ​ប្រាក់​មួយចំនួន ប្រសិនបើ​លោក​ពិត​ជាមាន​កំហុស​មែ​ន​នោះ​។​

 

​ប៉ុន្តែ​អ្វី​ទាំងនេះ លោក ស៊ូ​ថេប បាន​ជំរុញ​បន្ថែមទៀត​ឲ្យ​ពួក​បាតុករ​បង្ក​ភាពចលាចល​នៅ​គ្រប់​ក្រសួង និង​មន្ទីរ​ទាំងអស់​នៅ​ទូទាំងប្រទេស​ថៃ​ក្នុងថ្ងៃនេះ​ដោយ មិន​ខ្វល់​នឹង​ដីកាចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ​នោះទេ​។​

 

​ពួក​សកម្មជន​ដឹកនាំ​ដោយ​លោក ស៊ូ​ថេប បាននាំគ្នា​ឡោម​ព័ន្ធ​ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ និង​ក្រសួង​គមនាគមន៍ កាលពី​ថ្ងៃ​អង្គារ ពោលគឺ​បន្ទាប់ពី​ឈប់​ឡោម​ព័ន្ធ​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួងការបរទេស ព្រមទាំង​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​។ យ៉ាងណាក៏ដោយ​មេធាវី របស់លោក​ស៊ូ​ថេប បាន​ទៅដល់​តុលាការ​ព្រហ្មទណ្ឌ ហើយ​ស្នើសុំ​ឲ្យ​មានការ​បកស្រាយ​លំអិត​អំពី​ហេតុផល​ដែលថា កូនក្តី​របស់លោក​ពិត​ជា​រំលោភ​ក្រមព្រហ្មទណ្ឌ​។​

thai-protest-1

​ពួក​បាតុករ​កំពុង​ទាមទារ​ឲ្យ​លោកស្រី យី​ង​ឡាក់ ចុះ​ចេញពី​តំណែង​ដោយ​ពួកគេ​ចោទប្រកាន់ថា លោកស្រី​គឺជា​អាយ៉ង​របស់​បងប្រុស​លោ​ក​ស្រី គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា ដែល​ធ្លាប់​ត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច កាលពី​ឆ្នាំ​២០០៦ ហើយ​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន​ពីរ​ឆ្នាំ ពីបទ​ពុករលួយ​និង​ប្រើ​អំណាច​បំពាន​ច្បាប់​។ បច្ចុប្បន្ន ទណ្ឌិត​រូបនេះ​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​៕

 

Leave a Reply

(*) Required, Your email will not be published