សហរដ្ឋអាមេរិក ៖ យន្តហោះ ២ គ្រឿង ដែលជាប្រភេទយន្តហោះទម្លាក់គ្រាប់ប្រភេទ B-52 បានបង្ហាញខ្លួនសារជាថ្មី ក្នុងដែលកោះមានជម្លោះរវាងចិន និងជប៉ុន នៅសមុទ្រចិនខាងកើតកាលពីម្សិលមិញ ។ បើទោះបីជា ចិនទើបតែប្រកាសពីតំបន់ហាមឃាត់សម្រាប់យន្តហោះនានាឆ្លងកាត់យ៉ាងណាក៏ដោយ។ សហរដ្ឋអាមេរិកហាក់ដូចជាផ្គើនទៅនឹងច្បាប់អាកាសថ្មីរបស់ចិន ។ នេះបើយោងតាមគេហទំព័ររបស់ឆាណេលញូអេស៊ាដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ ។
ចិនបានដាក់ចេញនូវសេចក្តីប្រកាសកាលពីថ្ងៃសៅរ៍ពី តំបន់ហាមឃាត់ក្នុងការហោះហើរដោយនិយាយថានៅក្នុងលក្ខណ្ឌណាមួយដែលមាន ការល្មើសនឹងសេចក្តីប្រកាសនេះខ្លួននឹងប្រើប្រាស់ការការពាររបស់ខ្លួន ក្នុងកម្រិតណាមួយជាក់ជាមិនខាន។
បើទោះបីជាយ៉ាងណាក្តីមន្ត្រីតំណាងរបស់មន្ទីរប៉ង់តាហ្គូនរបស់ អាមេរិកបាននិយាយបកស្រាយថាខ្លួនគ្រាន់តែបានធ្វើទៅតាមអ្វីដែលជាដំណើរការធម្មតាដែលធ្លាប់ធ្វើប៉ុណ្ណោះ៕