ស្វែងយល់​អំពី​កត្តា​សង្គម​ចិត្តសាស្ត្រ និង​កត្តា​ផ្លូវកាយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​អាច​ដល់​ចំណុចកំពូល​

, , Leave a comment

ការសម្រេច​កាម​កំពូល​របស់​មនុស្ស​ស្រី គឺជា​អារម្មណ៍​ដ៏​សប្បាយ​ដែល​កើតឡើង​ក្រោយពី​មានការ​ភ្ញោ​ច​ខាង​ផ្លូវភេទ​ដល់​ចំណុចកំពូល ។ អារម្មណ៍​ផ្លូវភេទ និង​មុខងារ​ផ្លូវភេទ​របស់​មនុស្ស​ស្រី​ដែល​រាប់បញ្ចូល​ទាំង​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការឈាន​ឲ្យ​ដល់​ចំណុចកំពូល​ដែរនោះ​គឺ​ត្រូវបាន​មាន​ឥទ្ធិ​ល​តាមរយៈ​កត្តា​សង្គម​ចិត្តសាស្ត្រ និង​កត្តា​ផ្លូវកាយ​។​

sex

​សង្គម​ចិត្តសាស្ត្រ​
​មាន​អំណះអំណាង​មួយ​និយាយថា ស្ត្រី​ដែលមាន​អារម្មណ៍​មាន​ភាព​ស្និ​ទ្ធិ​ស្នាល និង​ធូរស្បើយ​ខាង​ផ្លូវ​ចិត្តខ្លាំង​ក្នុងពេល​ដល់​កំពូល​មានការ​ពេញចិត្ត​ខ្លាំង និង​សប្បាយ​ខ្លាំង​ជាង​ស្ត្រី​ដែលមាន​ការទទួល​អារម្មណ៍​រាងកាយ  (​ឧទាហរណ៍​-​ស្ត្រី​ដែល​ប្រាប់ថា​ពួកគេ​មាន​រំញោច​ខាង​ផ្លូវភេទ​ខ្លាំង​ដូចជា ក្រ​ហ​ម​មុ​​ខ និង​ការ​រឹង​សាច់ដុំ​)​។​

 

​គុណភាព​នៃ​ការទំនាក់ទំនង​
​ការសិក្សា​ដ៏​ធំ​មួយ​បាន​រកឃើញថា ហ្វ្រេ​កង់​ដែល​ស្ត្រី​ម្នាក់​ទទួលបាន​ចំណុចកំពូល និង​ការសប្បាយរីករាយ​គឺមាន​ជាប់ទាក់ទង​គ្នា​ទាំង​គុណភាព​នៃ​ការ ទំនាក់ទំនង និង​ការរីករាយ​ជាមួយ​ដៃគូរ​របស់​នាង ។ ការសិក្សា​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ភាព​រីករាយ​កាន់តែខ្លាំង​ដែល​ស្ត្រី​មាន​ចំពោះ​កា​រ​ទំ​នា​ក់​ទំ​ន​ង​​របស់​នាង ធ្វើ​ឲ្យ​អត្រា​ដែល​ឲ្យ​ពួកគេ​សប្បាយ និង​រីករាយ​លើ​ចំណុចកំពូល​ដែល​កើតមាន​ក៏​កាន់តែ​ខ្ពស់​ដែរ​។​

 

​សុខភាព​ផ្លូវចិត្ត​
​ការឆ្លើយតប​នៃ​សុខភាព​ផ្លូវចិត្ត​របស់​ស្ត្រី​ម្នាក់​មាន​ឥទ្ធិពល​ទៅលើ​ការ​សម្រើប​ផ្លូវភេទ​របស់​នាង ដូច្នេះហើយ​វា​ក៏​ទំនង​ជាមាន​ឥ​ទ្ធ​ពិល​ទៅលើ​សមត្ថភាព​របស់​នា​ង​ក្នុងការ​ឈានទៅដល់​ចំណុចកំពូល​ដែរ ។ ការ​មាន​បញ្ហា​ផ្លូវចិត្ត​ដូចជា​ការបាក់​ទឹកចិត្ត​រួមទាំង​បញ្ហា​ដូចជា​ការ​ស្អប់​ខ្លួនឯង និង​កត្តា​រូបសម្បត្តិ​ដែរនោះ សុទ្ធ​ធ្វើ​ឲ្យ​ថយចុះ​នូវ​ការឆ្លើយតប​ខាង​ផ្លូវភេទ​របស់​មនុស្ស​ទាំង​អស់ហើយ​ស្ត្រី​ដែលមាន​បញ្ហា​អស់ទាំង​នេះ​មិន​ងាយ​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ចំណុចកំពូល​នៃ​ការរួម​ភេទ​ទេ​៕

 

Leave a Reply

(*) Required, Your email will not be published