ប្រទេសចិន ៖ កន្លងទៅថ្មីៗនេះនៅឯមជ្ឈមណ្ឌល World Center of carpentry ក្នុងទីក្រុង Chongqing នៃប្រទេសចិន មានរៀបចំកម្មវិធីប្រកួតប្រជែងគូរគំនូរដងខ្លួន "Body Painting"ចំនួន ១៦ នាក់ ក្រោមស្នាដៃគូរដ៏ចំណានរបស់វិចិត្រករវ័យចំណាស់ ៨ នាក់ មកពីសាលាសិល្បៈ Chinese Academy of Fine Arts និង Sichuan Academy of Fine Arts។

នារីទាំងនោះ ត្រូវបានគណៈកម្មការតម្រូវឲ្យស្លៀកសំពត់តាមបែបលក្ខណៈជនជាតិភាគតិច ដោយរចនាតុបតែងយ៉ាងស្រស់ស្អាត រីឯល្វែងខាងលើគ្របដណ្តប់ដោយអាវទ្រនាប់កៅស៊ូកំប៉ិតៗបិទជាប់ដើមទ្រូង និងយកកន្សែងពណ៌.ស មកបិទបាំងមុខឃើញតែប្រឡង់ភ្នែក ដើម្បីកុំឲ្យពួកនាងមានការខ្មាសអៀនទស្សនិកជនស្គាល់មុខ។ បន្ទាប់មក ពួកនាងក៏បានឈរតម្រៀបជួរគ្នា ដើម្បីឲ្យវិចិត្រករចំណាស់ទាំងនោះ បញ្ចេញស្នាដៃនៅលើដងខ្លួនទៅតាមគំនិតច្នៃប្រឌិតរៀងៗខ្លួន។
ទោះបីកម្មវិធីនេះរៀបចំធ្វើឡើងក្នុងបំណងផ្សព្វផ្សាយដល់សាធារណៈជន បានដឹងពីទម្រង់សិល្បៈថ្មី "behavioral art" ក៏ដោយ ប៉ុន្តែមត្តិជាច្រើនបានរិះគន់ថា ការប្រកួតនេះ គឺជាការប្រមាថមើលងាយមួយ នៅពេលសិល្បៈនេះជាប់ពាក់ព័ន្ធនឹងមនុស្សចាស់ជាពិសេសនោះ៕