ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យពីរបានធ្វើសកម្មភាពវាយប្លន់យកយកលុយ និងទូរស័ព្ទ ពីអាជីវករបានសម្រេច កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិថ្មីឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះដែលត្រូវក្រុមចោរវាយប្លន់មានឈ្មោះ ងួន សុខហេង ភេទប្រុស អាយុ៤០ឆ្នាំ ជាអាជីវករកាប់ជ្រូកក្នុងស្រុកអន្លង់វែង ។
ការការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងទៀតថា មុនពេលកើតហេតុកាលពីវេលាម៉ោង ១១ ព្រឹក មានទូរស័ព្ទហៅចូលមកទូរស័ព្ទគាត់ឲ្យមកទិញជ្រូកនៅចំណុចភូមិឃុំ កើតហេតុខាងលើ ។ លុះដល់ចំណុចផ្លូវស្ងាត់ជនសង្ស័យ២នាក់បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់រូបគាត់ ថែមទាំងយកដំបងមកវាយក្បាលគាត់ធ្វើឲ្យចេញឈាមថែមទៀតផង ។ ដោយឃើញសភាពការណ៍បែបនេះរូបគាត់ក៏បានបោះថង់លុយចំនួន១លាន៤០ ម៉ឺនរៀលទៅឲ្យជនសង្ស័យ ហើយជនសង្ស័យក៏បានយកប្រាក់ និងទូរស័ព្ទរបស់គាត់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវសែ្វងរកចាប់ខ្លួនជនសង្ស័យទាំង២ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប ៕