រាជធានីភ្នំពេញ ៖ ជនសង្ស័យទាំង៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពី វេលាម៉ោង១១និង៤៥នាទី ថ្ងៃ ទី២៥ខែវិច្ឆិកា ឆ្នាំ២០១៣នៅចំណុច ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ ។
ជនសង្ស័យ ៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះមាន១-ឈ្មោះឡាង ភារុណ ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះ ម៉ៅ ចំរើន ភេទប្រុស អាយុ២២ឆ្នាំ ៣-ឈ្មោះ នី រ័ត្ន ភេទប្រុស អាយុ២៤ ឆ្នាំ ៤-ឈ្មោះ វ៉ាន់ ស៊ីមាន ភេទប្រុស អាយុ២៥ឆ្នាំ និង ទី ៥-ឈ្មោះ ស្រី វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាជាង ជុសជុលរថយន្ដនិងមានទីលំនៅភូមិ ក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចដើរសំដៅទៅ កន្លែងនោះហើយបានឃើញជនសង្ស័យ៥នាក់ នោះកំពុងជក់គ្រឿងញៀន ក៏ព័ទ្ធចាប់តែម្ដង និងដកហូតវត្ថុតាងមាន ដបទឹកសុទ្ធសម្រាប់ជក់ ដែកកេះចំនួន៤ ក្រដាស់សម្រាប់ជក់ចំនួន២ ទុយោ សម្រាប់ប្រើប្រាស់ចំនួន២ និងម៉ូតូ១ គ្រឿងរួមនឹងថ្នាំញៀនក្រាមពណ៌ស ១កញ្ចប់តូច ។
ក្រោយពីការសាកសួរជនសង្ស័យរួចមក សមត្ថកិច្ចបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន និងកសាងសុំណំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕