ប្រទេសថៃ ៖ តុលាការថៃទើបតែសម្រេចឲ្យមានដីការចាប់ខ្លួនមេដឹកនាំកំពូលនៃពួក បាតុករ នៅមុននេះបន្តិច ខណៈដែលអតីតសមាជិកសភារូបនេះបានជាប់ពាក់ព័ន្ធនឹងសកម្មភាពកាន់កាប់ បណ្តាក្រសួងនានារបស់ពួកបាតុករ នាពេលបច្ចុប្បន្ន។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia។
លោកវីរសេនីឯក Sunthorn Kongklam ដែលជាមេនគរបាលក្នុងសង្កាត់ Bang Sue នៃក្រុងបាងកកបាននិយាយថា ប្រសិនបើលោកស៊ូថេបមិនព្រមចុះចាញ់ទេ លោកនឹងចាប់ខ្លួនលោកស៊ូថេប ព្រោះតុលាការព្រហ្មទណ្ឌទើបតែអនុម័តឲ្យមានដីការចាប់ខ្លួននេះ។
លោកស៊ូថេប ជាប់ចោទពីបទបំពានច្បាប់មាត្រាទី២១៥ និង៣៦៥ ដោយបានដឹកនាំហ្វូងមនុស្សទៅបំពានលើបរិវេណក្រសួងហិរញ្ញវត្ថុ កាលពីម្សិលមិញ៕