លោកស្រី​យី​ង​ឡាក់​នៅតែ​មិន​ព្រម​ចុះ​ចេញពី​តំណែង ខណៈដែល​ក្រុមបាតុករ ឡោម​ព័ន្ធ​បណ្តា​ក្រសួង​សំខាន់ៗ ​មួយចំនួន​នោះ​

, , Leave a comment

​ប្រទេស​ថៃ ៖ យ៉ាងណាក៏ដោយ​លោកស្រី យី​ង​ឡាក់ បាន​អះអាង​ជាថ្មី កាលពី​ម្សិលមិញ​ថា លោកស្រី​នឹងមិន​ព្រម​រំលាយ​សភា ឬ​ចុះ​ចេញពី​តំណែង​ជាដាច់ខាត​។ លោកស្រី​បានសម្រេច​ចិត្ត​បន្ត​កំណត់​ឲ្យ​មាន​វិធានការ​សន្តិសុខ​បន្ទាន់ ក្នុង​ក្រុង​បាងកក និង​បណ្តា​តំបន់​ជិតខាង​មួយចំនួនទៀត​។ វិធានការ​បែបនេះ​ត្រូវបាន​គេ​ដឹងថា ផ្តល់​សិទ្ធិ​ឲ្យ​ពួក​អាជ្ញាធរ​ថៃ ក្នុងការ​បង្កើត​បំរាម​គោចរ​កំណត់​ឲ្យ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​រឹតបន្តឹង​បន្ថែមទៀត ចំពោះ​ចលនា​បាតុកម្ម​នានា​។

  26-11-2013

បន្ទាប់​ក្រុមបាតុករ​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ​រាប់ម៉ឺន​នាក់ បាននាំគ្នា​ឡោម​ព័ន្ធ​បណ្តា​ក្រសួង​សំខាន់ៗ​ក្នុង​រាជធានី​បាងកក និង​បណ្តា​ស្ថាប័នរដ្ឋ​មួយចំនួនទៀត ក្នុង​បំណង​បន្ត​ទាមទារ​ទម្លាក់​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណា​វ៉ា់​ត់​ត្រា ចេញពី​តំណែង ដោយ​ពួកគេ​ប្រកាន់​ជំហរ​ថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន គឺ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន​ស៊ីណា​វ៉ា​ត់​ត្រា ដែលជា​ទណ្ឌិត​ត្រូវបាន​កាត់ទោស​កំបាំងមុខ ឲ្យ​ជាប់គុក​ពីរ​ឆ្នាំ ពីបទ​ប្រើ​អំណាច​បំពាន​ច្បាប់ និង​ប្រព្រឹត្តិ​អំពើពុករលួយ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ប្រទេស​ថៃ The Nation ដែល​បាន​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​ ។

26-11-2013 (1)

​យ៉ាងហោចណាស់ មាន​បាតុករ​ប្រមាណ​២​ម៉ឺន​នាក់ មកពី​ទូទាំងប្រទេស​បាន​ជួបជុំគ្នា​នៅ​ទីតាំង​ច្រើនជាង​១០​កន្លែង ស្ថិតក្នុង​ក្រុង​បាងកក កាលពី​ម្សិលមិញ ដោយ​ពួកគេ​បាន​កាន់កាប់​អគារ និង​បរិវេណ​ជុំវិញ​ក្រសួងការបរទេស​ថៃ ក្រសួង​ហិរញ្ញវត្ថុ ទីស្នាក់ការ​យោធា និង​បណ្តា​ស្ថានីយទូរទស្សន៍​នានា​។ មាន​បាតុករ​ច្រើនជាង​១​ពាន់​នាក់​នៅតែ​បន្ត​អង្គុយ​នៅ​ខាងក្នុង​អគារ​ក្រសួង ហិរញ្ញវត្ថុ និង​ទីតាំង​ជុំវិញ​ក្រសួង​ទៀង​ផង​។ ពួក​បាតុករ​កំពុង​ទាមទារ​ឲ្យ​លោកស្រី យី​ង​ឡាក់ ចុះ​ចេញពី​តំណែង​ដោយ​ពួកគេ​ចោទប្រកាន់ថា លោកស្រី​គឺជា​អាយ៉ង​របស់​បងប្រុស​លោ​ក​ស្រី គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា ដែល​ធ្លាប់​ត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច កាលពី​ឆ្នាំ​២០០៦ ហើយ​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន​ពីរ​ឆ្នាំ ពីបទ​ពុករលួយ​និង​ប្រើ​អំណាច​បំពាន​ច្បាប់​។ បច្ចុប្បន្ន​ទណ្ឌិត​រូបនេះ​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​។​

26-11-2013 (2)

​មេដឹកនាំ​បាតុករ និង​ជា​អតីត​សមាជិកសភា ខាង​គណបក្សប្រឆាំង ទើប​លាឈប់​ពី​តំណែង លោក ស៊ូ​ថេប ធឿ​ស៊ូ​បាន បានប្រកាសថា រូបលោក​នឹងមិន​ព្រម​បញ្ឈប់​បាតុកម្ម​ជាដាច់ខាត លុះត្រា​ណា​លោកស្រី យី​ង​ឡាក់ ចុះ​ចេញពី​តំណែង ឬ​មានការ​រំលាយ​សភា​ចោល​៕

 

Leave a Reply

(*) Required, Your email will not be published