ប្រទេស​កម្ពុជា​ទទួល​ឧ​ទ្ធ​ម្ភា​ចក្រ​សង្គ្រោះ​ចំនួន ១២ គ្រឿង ពី​ប្រទេស​ចិន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ឧ​ទ្ធ​ម្ភា​ចក្រ (Helicopter) ចំនួន ១២ គ្រឿង ធុន Z-9 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន CATIC ត្រូ​វ​បា​ន​​រដ្ឋា​ភិ​បា​ល​​ចិ​​ន​ប្រគល់ជូន​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ នៅ​ព្រលានយន្តហោះ​យោធា ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកស្រី ប៉ូ ជៀន​គួ ឯកអគ្គរដ្ឋទូត​ចិន​ប្រ​ចាំ​​ប្រទេស​កម្ពុជា​។​

 

​ក្រោយពី​បាន​ត្រួតពិនិត្យ​ការហោះហើរ និង​បច្ចេកទេស​រួចហើយនោះ ឧ​ទ្ធ​ម្ភា​ចក្រ​ទាំងនេះ​មិនមែនជា​ប្រភេទ​ប្រយុទ្ធ​នោះឡើយ ប៉ុន្តែ​ជា​ឧទ្ធម្ភាគចក្រ​ប្រភេទ​សង្គ្រោះ​។ ឧទ្ធម្ភាគចក្រ​ដែល​រ​ដ្ឋា​ភិ​បា​ល​ចិន​បានប្រគល់​មក​ឲ្យ​កម្ពុជា នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នោះ គឺជា​គម្រោង​កម្ចី​របស់​កម្ពុជា​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែសីហា​ឆ្នាំ​២០១១​កន្លងទៅ។ គ​ម្រោ​ង​កម្ចី​ដែលមាន​តម្លៃ​១៩៥​លាន​ដុល្លារ​។​

26-11-2013

​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែងថា ពិធី​ប្រគល់ និង​ទទួល​ឧ​ទ្ធា​ម្ភា​គ​ចក្រ​នោះ គឺជា​សមិទ្ធិផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​រដ្ឋាភិបាល​ចិន​បានផ្តល់​មក​ឲ្យ​​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​កង​យោធា​របស់ខ្លួន​ក្នុង​ការងារ​ការពារ​បូរណភាព ទឹកដី ការជួយ​សង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​នានា​ជាដើម ។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិខ្មែរ​ក៏បាន​កត់សម្គាល់​អំ​ពី​​ចំណងមិត្តភាព ដែល​កាន់តែ​រឹងមាំ​រវាង​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា​-​ចិន​ផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published