អ្នកមានបំណងចង់ផ្លាស់ប្ដូរអារម្មណ៍ដោយការរួមភេទនៅក្រោមផ្ទៃទឹក ? ខាងក្រោមនេះគឺជាប្រការមួយចំនួនដែលអ្នកគួរ និងមិនគួរនៅពេលដែលអ្នកបង្កើនចំណង់ផ្លូវភេទនៅផ្ទៃទឹក ។
ប្រការដែលគួរគប្បី ៖
១.ប្រើស្រោមអនាម័យ
ប្រសិនអ្នកមិនទាន់ចង់បានកូន គឺគួរតែប្រើស្រោមអនាម័យ ។ ប៉ុន្ដែអ្នកត្រូវតែមានជេល ឬទឹករំអិននៅពេលរួមភេទក្រោមទឹកផ្កាឈូកដោយសារថា ទឹកនឹងធ្វើឲ្យស្រោមអនាម័យឡើងរឹងជាងមុនប្រការនេះនឹងធ្វើអោយមានការកកិត និងដាច់ស្រោម។
២.គួរតែសាកល្បងក្បាច់ផ្សេងៗគ្នា
ប្រសិនខាងប្រុសមានកម្ពស់ខ្ពស់ ហេតុអ្វីបានជាអ្នកមិនប្រើក្បាច់ដូច “សុនខ”? ហើយប្រសិនខាងប្រុសមានកម្លាំងខ្លាំង គាត់នឹងលើកអ្នកឡើង។
ប្រការដែលមិនគួរគប្បី ៖
១.កុំគិតថា ទឹកក្ដៅអាចជួយការពារការមានផ្ទៃពោះ
បើទោះជាទឹកក្ដៅក្នុងអាង អាចមានឥទ្ធពលទៅលើមេជីវិត ប៉ុន្ដែអ្នកក៏មិនត្រូវប្រើប្រាស់វាជាវិធីការពារការមានផ្ទៃពោះនោះដែរ ព្រោះថា មេជីវិតខ្លាំងមួយចំនួនអាចរស់បាននៅក្នុងទឹកក្ដៅ និងហែលទៅកាន់ស្បូនរបស់អ្នក។
២.មិនត្រូវប្រើពពុះសាប៊ូធ្វើជាទឹករំអិល
សាប៊ូនឹងធ្វើឲ្យប្រដាប់ភេទស្ងួត ហើយវាក៏នឹងធ្វើឲ្យមានការកកិត និងឈឺផ្សា។ ដូច្នេះគួរតែប្រើទឹករំអិលប្រភេទរាវ ព្រោះវានឹងមានប្រសិទ្ធិភាពយូរជាង នៅពេលឡើងគ្រែ ។ អ្នកមិនគួរប្រើជាតិរំអិលប្រភេទប្រេងជាមួយនឹងស្រោមអនាម័យដោយសារថា វាអាចត្រូវបានជម្រះដោយពពុះសាប៊ូ និងទឹក៕