ក្មេងស្រី​អភ័ព្វ​ដែល​រង​ការឆេះ​ខូច​ទ្រង់ទ្រាយ​មុខ​ធ្ងន់ធ្ងរ ទទួលបាន​មុខមាត់​ថ្មី

, , Leave a comment

​ប្រទេស​ចិន ៖ ក្មេងស្រី​អភ័ព្វ​រូបនេះ​មានឈ្មោះ Xu Jianmei ជា​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​នេសាទ​តូច​១ បាន​ទទួលរង​ការឆេះ​ភ្លើង​បណ្តាល​ឲ្យ​ខូច​ទ្រង់ទ្រាយ​ផ្ទៃមុខ​យ៉ាងធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នោះបាន​កើតឡើង គឺ​នៅពេល​នាង​មាន​អាយុ ៥ ឆ្នាំ ។ នាង​បាន​បាត់បង់​ចង្កា ត្របកភ្នែក និង​ផ្នែក​ដ៏​ធំធេង​នៃ​ត្រចៀក​ខាងស្តាំ ។ ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់​នោះ​មាន​អាយុ ១៧ ឆ្នាំ មកពី​ខេត្ត Fujian ភាគ​និរតី​នៃ​ប្រទេស​ចិន​បានទទួល​មុខ​ថ្មី​ដែល​ត្រូវបាន​បណ្តុះ​នៅលើ​ទ្រូង​របស់​នាង ។ នេះ​បើ​យោងតាម​គេហទំព័រ​សុខភាព និង​សិល្បៈ​របស់​អូស្ត្រាលី news.com.au

chinese (1)

​នាង​មិនអាច​ទទួលបាន​នូវ​សេវា​ព្យាបាល​ឲ្យ​បានល្អ​ប្រសើរ​បាន​នោះទេ ខណៈដែល​ជីវភាព​គ្រួសារ​របស់​នាង​មានការ​លំបាក​ខ្លាំង​មិនអាច​លៃលក​ប្រាក់​គ្រប់គ្រាន ។ ប៉ុន្តែ​កាលពី​ឆ្នាំមុន​ឱកាស​ទទួលយក​មុខមាត់​ថ្មី​របស់​នាង​បាន​មកដល់​បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត បានសម្រេច​ជួយ​បណ្តុះ​មុខ​ថ្មី​ដល់​នាង ដែល​បណ្តុះ​នេះ​មាន​ទីតាំង​ស្ថិតនៅលើ​ដើមទ្រូង​របស់​នាង​តែម្តង ដោយ​ប្រើប្រាស់​ជាលិកា​ផ្សាំ​ចេញពី​ជើង​របស់​នាង ។

chinese (4)

​លោក Jiang Chenghong វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​បាន​ពន្យល់ថា “​ដំបូង​យើង​បាន​យក​បំណែក​នៃ​ភ្នាស​សរសៃឈាម​ចេញពី​ភ្លៅ​របស់​នាង និង​ដាក់​បណ្តុះ​វា​ទៅនឹង​ទ្រូង​របស់​នាង ។ បន្ទាប់មក​យើង​បញ្ចូល​ការពង្រីក​ស្បែក​មួយ​នៅ​ខាងក្រោម​ផ្នែក​នៃ​ស្បែក​ដែលជា​កន្លែង​ដែល​ភ្នា​សរសៃឈាម​ត្រូវ​បណ្តុះ ដើម្បី​ឲ្យ​ផ្នែក​នេះ​អាច​ពង្រីក និង​ផលិត​ស្បែក​គ្រប់គ្រាន់​ស​ម្រ​ប់​មុខ​ថ្មី ” ។​

chinese (3)

​គួរ​បញ្ជាក់ថា ដំណាក់កាល​ចុងក្រោយ​នៃ​ការវះកាត់​នេះ​បានបញ្ចប់​ទាំងស្រុង​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ។ ផ្ទៃមុខ​ថ្មី​របស់ Xu ត្រូវបាន​បណ្តុះ​ជោគជ័យ​ហើយ​ក្រុម​វេជ្ជបណ្ឌិត​ជឿថា មុខរបួស​ដែល​បន្សល់ទុក​ដោយ​ការវះកាត់ នឹង​ជាសះស្បើយ នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយនេះ ៕

 chinese (2)    chinese (6) chinese (7) chinese (8) chinese (9) chinese (10)

 

Leave a Reply

(*) Required, Your email will not be published