ក្មេងស្រី​អាយុ​១​ឆ្នាំមាន​ផ្ទៃមុខ​ចាស់​ពាក់កណ្តាល​ដូច​យាយ​ចាស់​ម្នាក់​

, , Leave a comment

​ប្រទេស​ចិន ៖  ជា​រឿង​ចម្លែក​មួយ​ដែល​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Yuxin Xiali បាន​ក្លាយជា​មនុស្ស​ចម្លែក​ម្នាក់ បន្ទាប់​បាន​រង​ទទួល​ពី​ជំងឺ​ស្បែក ដែលជា​ភាព​ឥត​របៀបរៀបរយ​នៃ​ជាលិកា​សន្ឋាន​ដ៏​កម្រ​មួយ ដែលជា​ហេតុ​បង្ក​ឲ្យ​ស្បែក​ក្លាយទៅជា​រួញ​យឺត​ដូច​មនុស្ស​ចាស់​អីចឹង​។ នេះ​បើ​យោងតាម​គេហទំព័រ​ប្រជាប្រិយ​របស់​អង់គ្លេស dailymail.co.uk ដែល​បាន​ចុះផ្សាយ​កាលពី​ថ្មី​កន្លងទៅនេះ ។​

child_chine (1)

​មិន​គ្រាន់តែ​នៅលើ​ផ្ទៃមុខ​ប៉ុណ្ណោះ​ទេ គឺ​ភាព​រួញ​យឺត​នៃ​ស្បែក​នេះ បានកើត​ឡើង​ពាស​សរី​រាងកាយ​របស់​នាង​តូច​តែម្តង​។ អ្នកស្រី Yang បាន​និយាយថា ក្នុងអំឡុងពេល​ពពោះ គ្រូពេទ្យ​ពុំបាន​រកឃើញ​អ្វីដែល​ខុសប្លែក​ធម្មតា​នោះទេ ហើយ​ទារក​កើតមក​មាន​ទម្ងន់​ប្រហែល ៤ គីឡូក្រាម​។ ប៉ុន្តែ​ពេល​ទារក​កើត​បាន​អាយុ ១៨ ខែ ក៏​ស្រាប់តែ​លេចចេញ​នូវ​អាការ​ដ៏​អាក្រក់​បែបនេះ​ទៅ​។​

child_chine (2)

​អ្នកស្រី Yang បាន​ចែករំលែក​ថា “​ស្ថិតក្នុង​លក្ខណៈ​បែបនេះ ខ្ញុំ​បានធ្វើ​ការប្រដូច Yuxin Xiali ទៅ​ស្ត្រី​ចំណាស់​ម្នាក់​”​។ បន្ថែម​ទៅនឹង​ជំងឺ​ដ៏​កម្រ​ខាងលើនេះ Yuxin គឺប្រធាន​បទ​មួយ​ចំពោះ​ជំងឺ​ដូចជា បេះដូង ថ្លើម និង​រោគ​ហឺត​។ ភាគច្រើន​កុមារ​រូបនេះ​ត្រូវយក​ទៅពិនិត្យ​នៅឯ​មន្ទី​រ​ពេទ្យ​កុមារ​មួយ ស្ថិតក្នុង​ក្រុង Zhengzhou ដែលជា​រដ្ឋធានី​នៃ​ខេត្ត Hamale ប្រទេស​ចិន​។​

  child_chine (3)

​កាលពី​ឆ្នាំមុន​គ្រួសារ​របស់​អ្នកស្រី Yang បាន​ចំណាយ​ប្រាក់កាស​ជាង ៨០,០០០ យ៉​ន់ (​ប្រហែល ១២,៨០០ ដុល្លារ​) ដើម្បី​ព្យាបាល​ឲ្យ​កូនស្រី​រូបនេះ​។ ថ្វីបើ​មាន​បញ្ហា​សុខភាព​ក៏ពិតមែន​នោះ ប៉ុន្តែ​សមាជិក​ក្នុង​គ្រួសារ​នេះ​បាន​និយាយថា Yuxin គឺ​សកម្ម​ណាស់​។ នាង​ចូលចិត្ត​និយាយ​ច្រើន​បន្តិច និង​មាន​ភាព​វ័យឆ្លាត​៕

 

Leave a Reply

(*) Required, Your email will not be published