អាហ្សង់ទីន ៖ វាជារឿងចម្លែកមួយដែលគេខិតខំសាងរូបភាពផ្សេងដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។ យោងតាមគេហទំព័រ myfoxphilly.com បានរៀបរាប់ពីបុរសសញ្ជាតិអាហ្សង់ទីនដែលជ្រើសយកដើមឈើធ្វើជាភរិយា ។
បើតាមគេហទំព័រនោះ អាពាហ៍ពិពាហ៍នេះប្រព្រឹត្តទៅឧស្យានធំបំផុតនៃរដ្ឋធានី Buenos Aries ។ ក្រៅពីភ្ញៀវរបស់កូនកម្លោះប៉ុន្មានសិបនាក់នោះអ្នកទេសចរកម្សាន្តដោយងឿងឆ្ងល់ ក៏នាំគ្នាមករោមមើលផងដែរ ។ កូនកំលោះ ស្លៀកពាក់ឯកសណ្ឋានពណ៌ស និងមួកពណ៌បៃតង ។ ក្រោយពីអានពាក្យស្បថរួច ភ្ញៀវម្នាក់ជាតំណាង បានហុចចិញ្ចៀនរៀបការ ហើយកូនកម្លោះ ក៏ស្ទុះទៅឱបថើប…ដើមឈើ ។
Richard Torres ដែលជាកូនកម្លោះឲ្យដឹងថា អាពាហ៍ពិពាហ៍ចម្លែករបស់លោក គឺបំណងពញ្ញាក់អារម្មណ៍ស្រឡាញ់ធម្មជាតិ ច្រើនជាងរឿងរៀបការ…ចម្លែកដូចគេគិតនោះ ៕