រាជធានីភ្នំពេញ ៖ ដោយភាពលោភលន់ ចង់មាន ចង់បានឆាប់ ធ្វើគូរសង្សាមួយគូរបានរិះរកគ្រប់មធ្យោបាយ ទីបំផុតត្រូវបានសមត្ថកិច្ចវែកមុខចាប់ខ្លួន ក្នុងករណីគំរាមជំរិត ។ ហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅជិតស្ដុបទួលទំពូង ខណ្ឌចំការមន ខណៈដែលជនរងគ្រោះយកលុយទៅប្រគល់ឱ្យនៅកន្លែងណាត់ជួប ហើយសមត្ថកិច្ចបានដាក់កម្លាំងរួចជាស្រេចនៅពេលជនសង្ស័យកំពុងរាប់លុយក៏ព័ទ្ធចាប់តែម្ដង ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឈ្មោះអៀង សីឡា អាយុ២០ឆ្នាំ ភេទប្រុស និងឈ្មោះ ម៉ាន់ ផល្លី អាយុ២០ឆ្នាំ ភេទស្រី ទាំងពីរមុខរបរមិនពិតប្រាកដ នាក់ស្នាក់នៅ ផ្ទះជួលភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកបុរសវ័យចំណាស់ឈ្មោះ ង៉ែត ពេញ អាយុ ៥៤ ឆ្នាំ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមចម្លើយសារភាពនៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គេទាំង២នាក់ជាសង្សារនឹងគ្នា ប៉ុន្ដែខាងស្រីមានទំនាក់ទំនងស្នេហាជាមួយបុរសវ័យចំណាស់ រហូតជនរងគ្រោះជួលផ្ទះនៅក្នុងបុរីសូនីឱ្យស្នាក់នៅរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ ។ ប៉ុន្តែនៅជនរងគ្រោះបានមកដេកជាមួយនារីដែលជាសង្ស័យ តែពេលមកដេកជាមួយនោះ ស្រីស្នេហ៍រូបនេះបានប្រើល្បិចឱ្យប្រុសក្មេង ឈ្មោះអៀង សីឡា យកទូរស័ព្ទដៃម៉ាក សាំសុងថតសកម្មភាពអាក្រាតរបស់នាង ជាមួយបុរសវ័យចំណាស់ ។ ពេលថតរួច ហើយជនសង្ស័យក៏យកទៅបង្ហាញជនរង គ្រោះហើយគំរាមយកលុយ បើមិនឱ្យលុយនឹងបង្ហោះរូបភាពរួមរ័កនេះតាម រយៈហ្វេសប៊ុកពេលនោះជនរងគ្រោះសុំលុបចេញពីទូរស័ព្ទតែជនសង្ស័យ មិនព្រម ឡើយដោយប្រាប់ជនរងគ្រោះថាបើចង់ លុបចេញត្រូវតែឱ្យប្រាក់១ម៉ឺនដុល្លារ ទើបប្រគល់រូបនេះឱ្យវិញដោយត្រូវ ប្រគល់ប្រាក់នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យរួមនឹងវត្ថុតាងទាំងអស់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕