ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ដ៏​រសើប​មួយ​ដែល​បង្កដោយ​រថយន្ត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​លោក ជាម យៀប ស្ងាត់​ឈឹង​ដូច​ចោរ​លួច​សេះ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ដែល​ក្រសែភ្នែក​មហាជន​កំពុង​សម្លឹងមើល​នោះ បាន​ត្រឡប់​ជា​ខកចិត្ត ខណៈដែល​ជនល្មើស​បាន​រួចខ្លួន ដោយ​គ្រាន់​តែមាន​សំណង​បន្តិចបន្តួច ព្រមទាំង​គ្មាន​យុ​ត្តិ​ធ​ម៌​​ចំពោះ​ភាគី​ជនរងគ្រោះ ។ ទាក់ទង​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មជ្ឈដ្ឋាន​នានា​បាន​សម្តែងនូវ​ការរិះគន់​ទៅលើ​ទង្វើ​របស់លោក ជាម យៀប ដែល​ក្នុងនាម​ជា​អ្ន​ក​តំ​ណា​ង​រាស្ត្រ​​បែ​រ​​ខ្វះ​​​កា​រ​ទ​ទួល​ខុស​ត្រូវ និ​ង​គ្មា​ន​​សុ​ជី​វ​ធម៌​ទៅលើ​ជនរងគ្រោះ ពីព្រោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច និង​ដោះ​ស្លាក​លេខ រដ្ឋ 02.2-0007 ទុក​កុំ​ឲ្យ​គេ​ស្គាល់​អត្តសញ្ញាណ​ថែមទៀត ទោះ​បី​​លោក​បាន​ចេញមុខ​បកស្រាយ​ថា គេចខ្លួន​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក៏ដោយ​នោះ​។​

 

​គួររម្លឹកថា កាលពី​វេលា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ រថយន្ត​បង្ក​ម៉ាក Lexus570 ពណ៌​ខ្មៅ របស់លោក ជាម យៀប អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​បាន​បុក​ពីរ​នាក់​ប្តី​-​ប្រពន្ធ​នោះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ បន្ទាប់ពី​បង្កហេតុ​ការណ៍​ហើយ ជនបង្ក​បាន​បើក​គេច​មក​ដេក​គង​អន្ទាក់ខ្លា ធ្វើ​ព្រងើយ ដោយ​បន្សល់​ជនរងគ្រោះ​ដេក​ដួល​នៅនឹងកន្លែង ។ ពីរ​នាក់​ប្តី​-​ប្រពន្ធ​ដែល​រថយន្ត​របស់​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​បាន​បុក​នោះ គឺ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ភិន សោភា អាយុ​២០​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​ហើយ បន្ទាប់ពី​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែត ខណៈ​បុរស​ជា​ប្តី​ឈ្មោះ ភឿន ខា ហៅ​មឿ​ន សុខា អាយុ​៣១​ឆ្នាំ ដែល​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​

 

​ប្រភពពី​មន្ត្រីនគរបាល​ខេត្តកណ្តាល​ម្នាក់​បាន​និយាយ​ឲ្យ​ដឹងថា សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទំនងជា​នឹងមិន​ទៅដល់​ស្ថាប័ន​តុលាការ​ទេ គឺ​នឹងត្រូវ​បិទ​បញ្ចប់​ត្រឹម​សម្រុះសម្រួល​គ្នា​រវាង​ក្រុ​មគ្រួសារ ជនរងគ្រោះ និង​មេធាវី​ឯកឧត្តម ជាម យៀប​។ អនុលោម​តាម​មាត្រា​៨២ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បាន​តម្រូវ​ឲ្យ​មានការ​ផ្តន្ទាទោស​ដល់ក ម្រិ​ត​អតិបរមា​ក្នុងករណី​ជន​ប្រ​ព្រឹ​ត្ត​ល្មើ​ស​បើកបរ​បង្ក​ឲ្យ​ស្លាប់​ដល់ អ្នកដទៃ​ដោយ​អ​ចេតនា ហើយ​រត់គេច​ពី​កន្លែងកើតហេតុ​ក្នុង​គោលបំណង​គេចវេះ​ពី​ការទទួលខុសត្រូវ​។​

22-11-2013

​ក្រោយ​ហេតុការណ៍​នេះ​ត្រូវបាន​សារព័ត៌​មានបាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ ធ្វើ​ឲ្យ​ក្រុមអ្នកលេង​បណ្តាញ​សង្គម Facebook បានធ្វើការ​រិះគន់​ទៅលើ​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ដោ​យ​​ហៅ​ឯកឧត្តម​ថា​ជា បណ្ឌិត​រត់ ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​រថយន្ត​របស់​ឯកឧត្តម​បណ្ឌិតរដ្ឋ ជាម យៀប ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​បាន​បើក​រត់គេច​រាប់​គី​ឡូ​ម៉ែ​ត្រ និង​មាន​ការជួយ​អន្តរាគមន៍​ពី​កងកម្លាំង​សមត្ថកិច្ច​មកដល់​រាជធានី​ភ្នំពេញ​ថែមទៀត ៕

 

Leave a Reply

(*) Required, Your email will not be published