ករណី​គ្លីនិក​ប្រសិទ្ធ ស្លាប់​ស្ត្រី​ម្នាក់​ពេល​សម្រាល បន្សល់​ក្មេងប្រុស​ម្នាក់​ឲ្យ​កំព្រា សំណុំរឿង​បាន​ដល់ដៃ​តុលាការ តែ​គ្មាន​ចម្លើយ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ រហូតមកដល់​ពេលនេះ គឺ​ជិត​មួយឆ្នាំ​ហើយ ដែល​សំណុំរឿង​របស់​ជនរងគ្រោះ​មិនទាន់មាន​ពន្លឺ​នោះ ។ បន្ទាប់ពី​ស្ថាប័ន​តុលាការ​បាន​អូន​បន្លាយ​ពេលវេលា​ជាច្រើន​ខែ ថ្ងៃ រួចមក​ភាគី​ពាក់ព័ន្ធ​បាន​ទទូច​ដល់​មន្ត្រី​ស្ថាប​ន័​តុល​ការ​ខេត្តបន្ទាយមានជ័យ ដែល​គេ​មាន​ជំនឿ​ទុកចិត្ត​ថា ជា​ស្ថាប័ន​តុលាការ​គំរូ សម្រាប់​ទ​ទូទាំងប្រទេស​នោះ​មេត្តាជួយរ​ករក​យុត្តិធម៌​ដល់​រូបគាត់​ជា​ជនរងគ្រោះ​ក្រីក្រ​ឲ្យ​មាន​តម្លាភាព​ផង ។​

 

បុ​រស​ជា​ប្តី​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឡាយ សុផល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​អូរ​ឬ​ស្សី​លើ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

 

​យោងតាម​ប្រភពពី​បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​ដែល​រងគ្រោះ​មានឈ្មោះ ហួង ស្រី​ភួង អាយុ​៣៦​ឆ្នាំ មាន​ផ្ទៃពោះ​គ្រប់​ខែ ហើយ​បាន​នាំយកមក​សម្រាលកូន​នៅក្នុង​គ្លីនិក ឯកជន យីហោ​ប្រសិទ្ធ មាន​ទីតាំង​ម្តុំ​ព្រះវិហា​ចាម ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត មុន​ថ្ងៃ​ស្លាប់​១​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៣ ពេលមកដល់​គ្លីនិក​ឯកជន​នោះ ខាង​ក្រុមគ្រូពេទ្យ​បានដាក់​ព្យួរសេរ៉ូម​ឲ្យ​ប្រពន្ធ​របស់គាត់ ។​ ​មិនបាន​ប៉ុន្មាន​ផង ប្រពន្ធ​របស់គាត់ ប្រកាច់ និង​ហូរឈាម​ច្រើន​តាម​ទ្វារមាស ហើយ​ត្រូវ​បញ្ជូនបន្ត ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិ​ត្តិ​ភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។

 

​ប្រភព​បញ្ជាក់​បន្តទៀតថា លុះដល់​មន្ទីរពេទ្យបង្អែក​មង្គល​បូរី ក្រុមគ្រូពេទ្យ​បាន​ជួយសង្គ្រោះ​បានតែ​ទារក​ម្នាក់​ប៉ុណ្ណោះ​ចំណែក​ប្រពន្ធ​របស់គាត់​នៅតែ​បន្ត​ហូរឈាម​តាម​ទ្វារមាស​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​តែម្តង​។​  ក្រោយពី​ប្រពន្ធ​របស់លោក​បាន​ស្លាប់បាត់​បង់ជីវិត រួចមក​លោក​បានដាក់​ពាក្យបណ្តឹង ដល់​អ្នកគ្រូ​ពេទ្យឆ្មប​ម្នាក់​ឈ្មោះ តែ រី​ដា ជា​ម្ចាស់​គ្លីនិក​ប្រសិទ្ធ នោះ​ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត ។ ជា​ចុងបញ្ចប់​នោះ​បុរស​ឈ្មោះ ឡាយ សុផល អាយុ​៣៤​ឆ្នាំ​ជា​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ពាក្យបណ្តឹង​របស់លោក​បានដាក់​ចូល​តុល​ការ​តាំងពី​ថ្ងៃទី​១៥ ខែមករា រហូតមកដល់​​ពេលនេះ​មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ សម្រាប់​រូបគាត់​ជា​ជនរងគ្រោះ​ក្រីក្រ​។​

25-11-2013

​ចំពោះ​ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើនេះ ម្ចាស់​គ្លីនិក​ប្រ​សិ​ទ្ឋ​ដែល​រង​ការចោទប្រកាន់​នេះ​មិនអាច​អធិប្បាយ​អ្វី​ឡើយ ៕

 

Leave a Reply

(*) Required, Your email will not be published