បើក​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ក្រឡាប់​ជាច្រើន​ត្រឡប់ តែ​សំណាង​មិនមាន​រងរបួស​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​បណ្តាលមកពី​រថយន្ត​ឡិច​ស៊ី​ស​៤០០ ពណ៌​ខ្មៅ​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿនមកពី​ក្រុង​ប៉ោយប៉ែត​ដើម្បី​ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍​ដែល​រថយន្ត​ឡិច​ស៊ី​ស​៤០០ ជួប​ឧបទ្ទវ​ហេតុនេះ​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​នៅ​ចំណុច​គយ​សាលា​ក្រហម​ប្រមាណ​២០០​ម៉ែត្រ ឋិត​នៅ​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស ៤០០ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-0768 ពណ៌​ខ្មៅ បើកបរដោយ​​ឈ្មោះ តូច អាយុប្រមាណ​៣០​ឆ្នាំ មុខរប​ជា​អ្នករត់​តាក់ស៊ី​មាន​លំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ​ក្នុង​ល្បឿន​យ៉ាង​លឿន​មកពី​ទិស​ខាង​លិចទៅ​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេច​ង្កូ​ច​ធ្លាក់​ផ្លួ​វ ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់ តែ​សំណាង​អ្នក​នៅក្នុង​រថយន្ត​មិនមាន​រងរបួស​អ្វី​ឡើយ គ្រាន់តែ​បាក់​បង្គោល​ភ្លើង​តូច​១​ដើម និង​បង្គោល​ភ្លើង​ធំ​១​ដើម​ប្រេះស្រាំ ។​

25-11-2013

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​វាស់វែង និង​ស្ទូច​យក​រថយន្ត យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​បណ្តោះអាសន្ន រង់ចាំ​ម្ចាស់​ចូលមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published