៥ ប្រការ​ថែរក្សា​សុខភាព​របស់​អ្នក ឲ្យ​មាន​តុ​ល្ប​ភាព និង​ស្រស់ថ្លា​

, , Leave a comment

​ឥរិយាបថ​ល្អ​សម្រាប់​សុខភាព​ល្អ​រួមមាន លំ​ហាត់ប្រាណ គេង​លក់​ស្កប់ស្កល់ ទទួលទាន​អាហារ​មាន​តុល្យភាព ។ ប្រកា​រទាំង​៥ យ៉ាង ដែល​អាចឱ្យ​យើង​ទប់ស្កាត់​ជំងឺ​មួយចំនួន​កុំឱ្យ​ចូលខ្លួន របស់​យើង ៖

Se (3) 

១-​ហាត់ប្រាណ និង​សម្រាក​ដើម្បី​ពង្រឹង​សុខភាព​
​រាងកាយ​របស់​យើង​ត្រូវការ​ថ្ងៃ​ឈប់សម្រាក ប៉ុន្តែ​យ៉ាងណា​ការលើកឡើង​បែបនេះ​ត្រូវបាន​ក្រុម​អ្នកឯកទេស​ខ្លះ​ធ្វើការ​ប្រឆាំង​ថា ពុំ​ត្រឹមត្រូវ​នោះទេ ។ គេ​ថា​គ្មាន​ថ្ងៃ​ឈប់សម្រាក​ក្តី​តែបើ​ក្នុង​មួយថ្ងៃៗ​មាន​ពេល​សម្រាក​គ្រប់គ្រាន់​ក៏​រាងកាយ​រឹងមាំ​ដូចគ្នា ។ ក្រៅពីនេះ​អ្នកឯកទេស​សុខភាព​បា​ន​អះអាង​ដែរ​ថា ក្រៅពី​រាងកាយ​បាន​សម្រាក​យើង​ក៏ត្រូវ​រក​ពេលវេលា​ហាត់ប្រាណ​បន្តិចបន្តួច​ក្នុង​ថ្ងៃ​ឈប់សម្រាក ឬ​ពេលទំនេរ​ដើម្បី​ជួយ​ពង្រឹង​សុខភាព​ឱ្យ​រឹងមាំ ។ ពីព្រោះថា ការហាត់​ប្រាណ​នឹង​ជួយ​ឱ្យ​ឈាម​រត់​បានល្អ​ជួយ​កាត់បន្ថយ​អាស៊ីដ “​លេក​ធី​ក​” ជួយ​បំបាត់​ភាពស្ពឹក​ស្រពន់ ជួយ​ឱ្យ​សាច់ដុំ​អន់​ខ្សោយ​នឹង​ល្អ​ឡើងវិញ ។ ក្រៅពីនេះ​នៅ​ជួយ​ឱ្យ​ស្មារតី​ផ្លូវចិត្ត​រឹងមាំ​ទៀតផង ។​

Se (1)

២-​ដេក​ឱ្យ​ទៀងពេល​វេលា​
​យើង​គួរ​ដេក​ឱ្យបាន​ក្នុង​មួយថ្ងៃ ៨ ម៉ោង ។ ការចូល​ដំណេក​ក្នុង​ពេលណា​ក៏បាន​ដែរ ប៉ុន្តែ​យ៉ាងណា​ពេលវេលា​ដែល​ល្អ​បំផុត​គឺ​ម៉ោង ៩ យប់ ដល់​ម៉ោង ១២ យប់ ព្រោះ​រាងកាយ​នឹង​បញ្ចោ​ញ​សារជាតិ​ម្យ៉ាង ។ សារជាតិ​នេះ​វា​នឹង​ចាប់ផ្តើម​ធ្វើការ​ក្រោយពី​យើង​ដេក​លង់លក់​ស៊ប់​នៅ ១ ម៉ោង ឬ ២ ម៉ោង​យប់ ឬ ក្នុងអំឡុង​ពាក់កណ្តាល​យប់​ដល់​ម៉ោង ៤ ទាបភ្លឺ ។ បើ​ករណី​យើង​ចូល​ដំណេក​យប់​ពេក​នឹង​ធ្វើឱ្យ​រាងកាយ​ចុក​រួយ​ប្រព័ន្ធ​ដុតបំផ្លាញ​ក្នុង​រាងកាយ​ធ្វើការ​យឺត​ដែលនាំឱ្យ​ឆាប់​ឡើង​ទម្ងន់​ការចងចាំ​របស់​ខួរក្បាល​ថយ ចុះ​នាំឱ្យ​ប្រឈម​នឹង​ការកើត​ជំងឺ​ផ្សេងៗ យាយី ពិសេស​ស្បែក​មុខ​ងាយ​កើត​សភាព​ជ្រីវជ្រួញ​ទៀតផង ។​

Se (2)

៣-​ចេក​ល្អ​បែបណា​ចំពោះ​បេះដូង​
​ចេក​សម្បូរ​ទៅដោយ​សារជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​បំផុត ។ តាម​ការស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​គេ​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​បរិភោគ​អាហារ​សម្បូរ​ប៉ូ​តា​ស្យូ​ម​ទាប​បំផុត​នោះ​តែង​ប្រឈម​ជាមួយ​ការកើត​ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម​ដល់​ទៅ ២ ដង ។ ទោះបីយ៉ាងណា​ផ្ទុយគ្នា​នេះ​បើ​ក្រុមមនុស្ស​ដែល​បរិភោគ​អាហារ​សម្បូរ​ប៉ូ​តា​ស្យូ​ម​នឹង អាចជួយ​កាត់បន្ថយ​អាការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​ដល់​ទៅ ២០ ភាគរយ ។​

 

៤-​កាត់បន្ថយ​ការបរិភោគ​សាច់​ក្រហម​ដែល​ប្រឈម​ការកើត​ជំងឺ​ទឹកនោមផ្អែម​
​តាម​ការស្រាវជ្រាវ​ប្រចាំ​នៅ​សាកលវិទ្យាល័យ​ហា​វ៉ាដ​គេ​បាន​រកឃើញថា ការបរិភោគ​អាហារ​ជំពូក​សាច់​ក្រហម រៀងរាល់ថ្ងៃ​នាំឱ្យមាន​ការប្រឈមមុខ​ខ្ពស់​ជាមួយ​ការ កើត​ជំងឺ​ទឹកនោមផ្អែម​ដល់​ទៅ ៥១ ភាគរយ ។ ក្រុម​អ្នកឯកទេស​បានធ្វើការ​ណែនាំ​ថា យើង​គួរ​កាត់បន្ថយ​ការបរិភោគ​សាច់​ក្រហម ហើយ​ងាក​មក​បរិភោគ​សាច់​ត្រី ឬ​សណ្តែក​ជំនួស​វិញ ដែល​វិធី​នេះ​ផ្តល់​ផល​ល្អ​បំផុត​ចំពោះ​សុខភាព ហើយ​មិន​ប្រឈម​ការកើត​ជំងឺ​ច្រើន​មុខ​ដែល​មិនអាច​ចៀស​រួច ។​

 

៥-​កាត់បន្ថយ​សំឡេង​លាន់ឮ​ខ្លាំង​ដែល​នាំ​កើត​ត្រចៀក​ថ្លង់​
​ត្រចៀក​ថ្លង់​មិនមែន​កើត​តែ​ទៅលើ​មនុស្ស​ចាស់​ទេ សូម្បី​យុវជន យុវតី ក៏​តែង​បង្ក​ការកើត​ជំងឺ​នេះ​ដូចគ្នា ។ ដូច្នេះ​គួរ​ចៀសវាង​ការ​ស្តាប់ឮ​នៅ​កន្លែង​មាន​សំឡេង​លាន់ឮ​ខ្លាំងៗ ដែលនាំឱ្យ​បាត់បង់​ការ​ស្តាប់ឮ​រប​ស់​ត្រចៀក​មុន​វ័យ​កាល​អាយុ ។ ត្រូវ​ចងចាំ​ថា បើកាលណា​ប្រព័ន្ធ​ស្តាប់ឮ​សំឡេង​ធ្លាក់ចុះ​ហើយ​មិន​ងាយ​កែ​ឡើងវិញ​ណាស់ ហើយ​វា​អាច​ធ្ងន់ធ្ងរ​បន្តបន្ទាប់​ទៀតផង​៕

 

Leave a Reply

(*) Required, Your email will not be published