ស្រឡាញ់​ប្តី​ ​គេង​ឱប​សាកសព​ រលះ​រលួយ​អស់​រយៈពេល​១​ឆ្នាំ

, , Leave a comment

​បែលហ្ស៊ិក ៖ ប្រភព​គេហ​ទ​ព័រ huffingtonpost.com បាន​ចុះផ្សាយ​ថា បុរស​ចំណាស់ ម្នាក់ អាយុ ៧៣ ឆ្នាំ បាន​ស្លាប់​តាមបែប​ធម្មជាតិ ហើយ​ភរិយា​របស់គាត់ បាន​គេង​ឱប​សាកសព​ប្តី​រាល់​យប់ ក្នុង​រយៈពេល ១​ឆ្នាំ ។ ហេតុការណ៍​នេះ ត្រូវបាន​រកឃើញ​ដោយ​ម្ចាស់​ផ្ទះជួល នៅ​ប្រ៊ុ​ស​សែ​ល ។​ ​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា កន្លងទៅនេះ ម្ចាស់ផ្ទះ​បាន​ប្រទះឃើញ​សាកសព​កំពុង​ត្រូវ​រលេះរលួយ ពេល​ទៅ​រៀបចំផ្ទះ ដែល​លោក​ធ្លាប់ជួល​ឲ្យ​ប្តី​ប្រពន្ធ​ចំណាស់​១​គូ​នេះ ស្នាក់នៅ ។​

mumei (2)

​សាកសព​ជា​របស់លោក Marcel H អាយុ ៧៣ ឆ្នាំ បានរស់នៅ​ជាមួយ​ភរិយា ១០ ឆ្នាំ នៅ Anderlecht, ជាយក្រុង​១​នៅ​ប្រ៊ុ​ស​សែ​ល ។ តាម​លទ្ធផល​កោសល្យ​វិ​ច្ច័​យ លោក Marcel H បាន​ស្លាប់​ដោយ​ធម្មជាតិ មុននេះ​១​ឆ្នាំ ដោយសារ​ជំងឺហឺត ។ ថ្វី​ត្បិត​ដូច្នោះ ភរិយា​លោក -​អ្នកស្រី Ghila អាយុ ៦៩ ឆ្នាំ នៅតែ​បន្ត​រស់នៅ និង​គេង​ជាមួយ​លោក​ដូច​គ្មាន​រឿង​អ្វី ។​

 

“​ផ្នែក​សាច់​ខាងក្រៅ និង​ទាំង​គ្រឿងក្នុង របស់​សាកសព​ហាក់ដូច​បាន​ត្រូវ​រលេះរលួយ​អស់​ទៅហើយ ។ លើ​គ្រែ​ពោរពេញ​ទៅដោយ​សត្វល្អិត និង​ក្លិនស្អុយ​យ៉ាង​អសោច ។ ខ្ញុំ​ធ្លាប់បាន​ជួប​ករណី​ដូចនេះ​១​ចំនួន​” -​វេជ្ជបណ្ឌិត​ផ្នែក​កោសល្យ​វិ​ច្ច័​យ​១​រូប ឲ្យ​ដឹង ។​

Mummified Body Found

​ដោយសារ ប្រាក់​ជួយ​ផ្ទះ មិនត្រូវ​បាន​សង​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១២ ហេតុនេះ ម្ចាស់ផ្ទះ​ចាប់ផ្តើម​ដំណើរការ​បែបបទ​បណ្តេញចេញ រឹបអូស​ផ្ទះ​មកវិញ ។ ពេលទៅដល់​ផ្ទះ ម្ចាស់ផ្ទះ​សឹងតែ​មិន​ជឿ ទៅលើ​អ្វីដែល​បានឃើញ ។ លោក​និយាយប្រាប់​សារព័ត៌មាន​ថាៈ “​ខ្ញុំ​បានឃើញ​សាកសព​ជាច្រើន តែ​ពុំដែល​ឃើញ​សាកសព​ដូច្នេះ​ឡើយ​” ។ ជាងនេះទៀត ភរិយា​គាត់​នៅតែ​គេង​ជាមួយ​សាកសព​ប្តី​រាល់ថ្ងៃ ។​

Mummified Body Found  

​គួរ​ឲ្យ ភ្ញាក់ផ្អើល​ជាងនេះទៀត គឺ​អ្នកជិតខាង​មិនដឹងថា​ក្លិនស្អុយ ជា​ក្លិន​របស់​សាកសព ។ ពួកគេ​គិតថា ជា​ក្លិន​ពី​ធុងសំរាម​នៅផ្ទះ​អ្នកស្រី ដោយសារ​គាត់​ប្រាប់​អ្នកជិតខាង និង​ម្ចាស់ផ្ទះ​ថា ស្វាមី​កំពុង​គេង​ព្យាបាល​ជំងឺ ។​ ​ដោយសារ​គ្រួ​សារបាន​បោះបង់ចោល​, ហេតុនេះ សាកសព​លោក Marcel H ត្រូ​បាន​បញ្ចុះ​នៅ​ទី​បញ្ចុះសព​អ្នកក្រីក្រ ។ ចំណែក​អ្នកស្រី Ghila យល់ព្រម​ស្នាក់នៅ​មន្ទីរពេទ្យ​រោគ​ផ្លូវចិត្ត ៕

 

Leave a Reply

(*) Required, Your email will not be published