ឧបទ្វីបកូរ៉េ ៖ យោងតាមគេហទំព័រ yeinjee.com បានរៀបរាប់ថា សមាគមចិននៅកូរ៉េខាងត្បូងមានលេចឡើងនូវសាលារៀនដ៏ចម្លែកមួយហៅថា សាលាមឈូសខ្មោច ។ នៅទីនោះត្រូវបានគេដឹងច្បាស់ថា មានផ្តល់សេវា “បុណ្យខ្មោចក្លែងក្លាយមួយ” មានតម្លៃ ២៥ ដុល្លារ ។ ថ្មីៗនេះនៅតៃវ៉ាន់ក៏បានចាប់ផ្តើមធ្វើឡើងជាមួយ “បទពិសោធនៃស្លាប់” នេះដែរ នៅក្នុងវគ្គផ្លូវការមួយ។ ហេតុដូច្នោះហើយ សិស្សានុសិស្សជាច្រើន នឹងមានឱកាសបានស្គាល់នូវអារម្មណ៍ពិសេសមួយ នៅពេលចូលសាកល្បងមុនពេលស្លាប់ ដោយដេកនៅក្នុងក្តារមឈូសនោះ។
តាមការចង្អុលបង្ហាញពីគ្រូៗបានឲ្យដឹងថា គោលបំណងនៃវគ្គនេះ គឺដើម្បីរម្លឹកមនុស្សក្មេងៗបានយល់ច្បាស់នៅក្នុងលក្ខណៈពិសេសនេះ និងសហគមន៍គួរលើកសរសើរចំពោះតម្លៃនៃជីវិត។
គេបានដឹងថា ដំណើរការទាំងមូលនៃវិធីនេះ នឹងផ្តល់បទពិសោធន៍ដោយត្រូវប្រើរយៈពេល ៤ ម៉ោង។ មានសិស្សខ្លះមានអារម្មណ៍រំជួយចិត្តយ៉ាងក្រៃលែង នៅពេលបានចូលរួមនៅក្នុងសកម្មភាពនេះ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើនមានអារម្មណ៍ខ្លាច, ព្រួយបារម្ភថាសកម្មភាពដែលគិតមមៃនេះ អាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ៕