ប្រទេសម៉ិចស៊ិក ៖ យោងតាមគេហទំព័រកម្សាន្តរបស់អង់គ្លេស dailymail.co.uk បានផ្សាយឲ្យដឹងថា David Raymundo Vazauez Ucan អាយុ ៣១ ឆ្នាំ នៅម៉ិចស៊ីកូ ត្រូវបានបកស័ក្ខបណ្តេញចេញពីជួរប៉ូលីស ក្រោយពេលដែលកាមេរ៉ា បានថតជាប់នូវទិដ្ឋភាពសប្បាយៗ ជាមួយមិត្តស្រីម្នាក់លើរថយន្តរបស់រដ្ឋពេលកំពុងបំពេញភារៈកិច្ច ។ ទិដ្ឋភាពថតបាននៅចំណុចមួយលើរថយន្តប៉ូលីសដែលចតអែបខាងផ្លូវ ។ ទិដ្ឋភាពនេះត្រូវបានបង្ហោះហើយរាលដាលគ្រប់ទីកន្លែង ។
វីដេអូដំបូង គឺជាមួយស្ត្រីពុំស្គាល់អត្តសញ្ញាណម្នាក់ ។ នាងនោះបានចេញពីផ្ទះនៅរដ្ឋ Merida ហើយឡើងរថយន្តរបស់កងប៉ូលីស Yucatan ។ នាងអង្គុយនៅកៅអីខាងមុខ រីឯ Vazuez បើកបណ្តើរញ៉ៃបណ្តើរ ។ ដំបូងឡើយគេពុំដឹងថា បុរសក្នុងឃ្លីបនោះជាអ្នកណាទេ ប៉ុន្តែក្រោយការស៊ើបអង្កេតឃើញ “តួអង្គ” រូបនោះ បានរងការស្តីបន្ទោសយ៉ាងចាស់ដៃ ។
ឃ្លីបនេះត្រូវបានបញ្ជូនឲ្យស្នាក់ការប៉ូលីស ហើយ Vazquez ត្រូវបានកំណត់អត្តសញ្ញាណ ព្រោះ ជាប់លេខរថយន្តរបស់ខ្លួន ដែលមានលេខសម្គាល់ ២០៣៧ ពេលប្រជុំជួរបកស័ក្ខ ប៉ូលីសដែលរួមការងារក្នុងអនុសេនាតូចជាមួយ បាននាំគ្នាបែរខ្នងដាក់គួរឲ្យអាម៉ាសបំផុត ៕