ចាយលុយ​ធីប​មិន​គ្រប់ បែប​គំនិត​ជួញដូរ​គ្រឿងញៀន ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ក​ម្លាំ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ករណី​ជួញដូរ​គ្រឿងញៀន ខណៈដែល​ស្ត្រី​សង្ស័យ​និង​បក្សពួក​ជាច្រើន​នាក់​ធ្វើ​សកម្មភាព ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅ​ចំណុច​ចម្ការ​ដូងប្រេង​ស្ថិតក្នុង​ក្រុមទី​៥ ភូមិ​តា​ន័យ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

24-11-2013

​ស្ត្រី​សង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​ក្នុងចំណោម​បក្សពួក​ច្រើន​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​លេខ​៤០១ ឈរជើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ឃាត់ខ្លួន រួមទាំង​វត្ថុតាង​មួយចំនួនទៀត​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​ខេត្ត បន្ទាប់ពី​ស្ត្រី​សង្ស័យ​និង​បក្សពួក​ជាច្រើន​នាក់​ធ្វើ​សកម្មភាព ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន តាម​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​លេខ​៤០១ បានឱ្យដឹងថា ស្ត្រី​សង្ស័យ​ឈ្មោះ​ទូច ស្រី​នា អាយុ​២៤​ឆ្នាំ ជា​អ្នកចម្រៀង​នៅ​ហាង​សម្រស់​រាជ​នី ។

 

​ស្ត្រី​សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មានឈ្មោះ ទូច ស្រី​ដា អាយុ​២៤​ឆ្នាំ ជា​តារាចំរៀង​នៅ​បៀរហ្គាឌិន សម្រស់​រាជ​នី នៅ​រាជធានី​ភ្នំពេញ ។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ និង​ដក​វត្ថុតាង​រួមមាន ម៉ូតូ​ម៉ាក YAMAHA មួយគ្រឿង ទូរស័ព្ទដៃ​២​គ្រឿង ដប​ទឹក​សុទ្ធ​សម្រាប់​ជក់ គ្រឿង ញៀន​១ បំពង់​បឺត​៣ ដែកកេះ​៣ ថង់​ច្រក​គ្រឿង​មួយចំនួន ចំពោះ​គ្រឿងញៀន​ត្រូវ​ជនសង្ស័យ​បោះចោល​ក្នុង ចំការ​ដូង ប្រេង​ពេល​សមត្ថកិច្ច​ដេញតាម​ពីក្រោយ ។​

 24-11-2013 (1)

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published