ក្រុមបាតុករ​​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់លោក​ស្រី យី​ង​ឡាក់ ព្រមាន​កាត់ផ្តាច់ ទឹក ភ្លើង ក្នុង​ទីក្រុង​

, , Leave a comment

​ប្រទេស​ថៃ ៖ ក្រុមបាតុករ​ក្នុងប្រទេស​ថៃ បាន​ព្រមាន​ថា ពួកគេ​នឹង​កាត់ផ្តាច់​ប្រព័ន្ធ​ប្រើប្រាស់​ភ្លើង និង​ទឹក​នៅ​គ្រប់​ការិយាល័យ​រដ្ឋ​ក្នុង​ក្រុង​បាងកក​ព្រមទាំង​តំបន់​រស់នៅ​របស់លោក​ស្រី​យី​ង​ឡាក់​ទៀតផង នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។ នេះ​បើ​យោងតាម​គេហទំព័រ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ របស់​ប្រទេស​ថៃ​ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

 

លោក ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន មេដឹកនាំ​បាតុករ​បាន​អះអាងថា ក្រុមមន្ត្រី​រាជការ​ទាំង​អស់​មាន​ពីរ​ជម្រើស ក្នុងនោះ​រួមមាន ចូលរួម​ជាមួយ​ក្រុមរ​បស់​លោក​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ ដែល​ស្ថិតក្រោម​សំពត់​របស់លោក​ស្រី​យី​ង​ឡាក់ ឬក៏​ត្រូវ​បន្ត​ធ្វើការ​ដោយ​គ្មាន​ទឹក​និង​ភ្លើង​ប្រើប្រាស់​។​

 

អតីត​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​បាន​ចាត់ទុកថា សកម្មភាព​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​គឺជា​មហា​បាតុកម្ម​ដែល​នឹងមាន​សកម្មជន​ដល់​ទៅ​១​លាន​នាក់​។ យ៉ា​ង​ណា​ក៏​ដោ​យ អតីត​សមាជិកសភា​ខាង​គណបក្សប្រឆាំង ដែល​ទើប​ចុះ​ចេញពី​តំណែង​រូបនេះ​បាន​អះអាង​ជាថ្មី​ថា​វា គឺជា​មហា​បាតុកម្ម​ដោយ​អហឹ​ង្សា​។​

24-11-2013

ដោយឡែក មន្ត្រី​នាំពាក្យ​នៃ​គណបក្ស​ភឿ​ថៃ​បាន​អះអាងថា ពួក​បាតុករ​ទាំងនេះ​ចង់​បង្ក​ឲ្យ​មាន​អំពើ​ហឹ​ង្សា ដោយ​លើកឡើង​ហេតុផល​ថា ប្រសិនបើ​ផ្ទុះ​អំពើ​ហឹ​ង្សា​មែន​នោះ ពួកគេ​នឹង​ស្តី​ប​ន្ទោ​ស​​ដល់​រាជរដ្ឋាភិបាល​ថៃ​។ ប៉ុន្តែ​មន្ត្រី​រូបនេះ​បាន​សុំ​ឲ្យ​ពួក​បាតុករ​អាវ​ក្រហម​កុំ​ចូលរួម​ក្នុង សកម្មភាព​ទាំងនោះ ក្នុង​បំណង​បញ្ចៀស​ការបង្ហូរ​ឈាម ជាមួយ​ពួក​សកម្មជន​ប្រឆាំង​រាជរដ្ឋាភិបាល​៕

 

Leave a Reply

(*) Required, Your email will not be published